ខ្សែការពារ Virgil Van Dijk ដាក់សំណើសុំផ្ទេរចេញពីក្លឹប Southampton ព្រោះមានអារម្មណ៍ថា ទទួលរងការប្រមាថ

ខ្សែការពារ Virgil van Dijk របស់ក្លឹប Southampton បានដាក់សំណើសុំផ្ទេរ ចេញពីក្លឹប Southampton ដោយអះអាងថា ខ្លួនមានអារម្មណ៍ទទួលរងការ​ប្រមាថ​ ព្រោះតែបដិសេធមិនចូលហ្វឹកហាត់។

 

កីឡាករអន្តរជាតិហូឡង់រូបនេះចង់ផ្ទេរទៅលេងនៅក្លឹបធំខណ:ក្លឹប Chelsea និង Man City កំពុងតាមឃ្លាំមើលស្ថានភាពរបស់កីឡាកររូបនេះ។

ប៉ុន្តែ​គេជឿថា ខ្សែការពាររូបនេះនីតែចង់ផ្ទេរទៅក្លឹប Liverpool។

 

Van Dijk ត្រូវបានដកចេញពីក្រុមជម្រើសសម្រាប់ ដំណើរប្រកួតកម្តៅ​សាច់ដុំនៅបារាំង ហើយលោក Mauricio Pellegrino បាននិយាយថា កីឡាកររូប​នេះ​មានបញ្ហាផ្លូវចិត្តមិនអាចលេងបានឡើយ។

 

Pellegrino ក៏បានអះអាងផងដែរថា Van Dijk កំពុងហ្វឹកហាត់ម្នាក់ឯង​បន្ទាប់ពីបដិសេធមិនព្រមលេង។ ទោះជាយ៉ាងណា Van Dijk គិតថា ក្លឹបមានបំ​ណង​បញ្ឈរជើងខ្លួន៕

adverise with khmeread