ប្រើកន្ត្រៃកាត់ដំបូលស័ង្កសីយកទូរស័ព្ទដៃទំនើបៗត្រូវបានប៉ូលិសចាប់ខ្លួន២នាក់

ភ្នំពេញ ៖ កម្លាំងប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ បានស្រាវជ្រាវ​ឃាត់​ខ្លួន​សង្ស័យចំនួន​ ២ នាក់បានធ្វើសកម្មភាពប្រើកន្ត្រៃកាត់ដំបូលស័ង្កសីយកទូរស័ព្ទដៃនៅថ្ងៃទី០៨ សីហា ឆ្នាំ ២០១៧ វេលាម៉ោង៣ និង៣០ នាទីរសៀលនៅចំណុច​ផ្ទះជួល ផ្លូវលំ ​ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​ប៉ូលិសនិយាយថា ជនសង្ស័យ១.ឈ្មោះ  វ៉ាំង ប៉ូយ ហៅ ពយ ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករអេតចាយ ស្នាកនៅឃ្លាក់អេតចាយ ផ្លូវលំ ​ភូមិទ្រា៤ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង២.ឈ្មោះ សាមី ប៉ោង ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកសំណង់ ស្នាកនៅផ្ទះជួល ផ្លូវលំ ​ភូមិទ្រា៤ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​ប៉ូលិសបន្តថា កាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៧ ​វេលាម៉ោង ០១ រំលងអធ្រាត្រ​ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពប្រើកន្ត្រៃកាត់ដំបូលស័ង្កសីយកទូរស័ព្ទដៃ នៅចំណុច​ផ្ទះជួល ផ្លូវលំ ​ភូមិ ទ្រា៤ សង្កាត់ ស្ទឹងមានជ័យ ជាផ្ទះរបស់ជនរង​គ្រោះ​ឈ្មោះ ឃួន ហួនលី ភេទ​ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ លក់និងជួសជុលទូរស័ព្ទដៃ ស្នាក់នៅផ្ទះលេខ១៣០៣ ផ្លូវលំ ភូមិ​ទ្រា៤ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។

​ក្នុងនោះ​យើងបានចាប់យកវត្ថុតាងទូរស័ព្ទដៃ០៧គ្រឿងម៉ាកអាយហ្វូនហ្វាយ ០២គ្រឿង, ម៉ាកអាយហ្វូនហ្វាយអេស០១គ្រឿង, ម៉ាកអាយហ្វូនសិច០១គ្រឿង និងម៉ាកខេមហ្វូន០៣គ្រឿង។ ចំពោះទូរស័ព្ទដៃ​បានប្រគល់​ឱ្យជនរងគ្រោះឈ្មោះ ឃួន ហួនលី​ យកប្រើប្រាស់​បណ្តោះ​អាសន្ន។ 

​បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើ ឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕


 

adverise with khmeread