adverise with khmeread 1

Samir Nasri ចង់​ចូលនិវត្តន៍​នៅ Man City

​ទោះជា​ត្រូវបាន​ដក​ចេញពី​ក្រុម​សម្រាប់​លេង​ក្នុង​ក្របខ័ណ្ឌ Champions League វគ្គ ១៦ ក្រុម​ចុងក្រោយ​ក៏ដោយ ក៏ Samir Nasri នៅតែ​និយាយថា រូបគេ​ចង់​បញ្ចប់​អាជីព​របស់ខ្លួន​នៅ​ក្លឹប Manchester City ដែរ​។​

​យុទ្ធនាការ​របស់​តារា​សញ្ជាតិ​បារាំង​រូបនេះ​ជាមួយ​ក្រុម​អ្នកមាន Man City ក្នុង​រដូវ​កាល​នេះ មិនបាន​ដូច​បំណង​ឡើយ ដោយសារតែ​បញ្ហា​របួស​រ៉ាំរ៉ៃ ហើយ​រូបគេ​មិនបាន​បង្ហាញខ្លួន​ឲ្យ​ក្រុម​តាំងពី​ជ័យជម្នះ ៥-១ ទៅលើ​ក្រុម​មិនសូវ​ខ្លាំង Bournemouth កាលពី​ខែតុលា គឺ​ជិត​បួន​ខែ​ហើយ​។​

​បញ្ហា​របួស​បានកំណត់​វាសនា Nasri លេង​បានត្រឹមតែ​ប្រាំបី​ប្រកួត​ប៉ុណ្ណោះ​ក្នុង​រដូវ​កាល​នេះ និង​កីឡាករ​រូបនេះ​បាន​អរគុណ​ដល់​ប្រិយមិត្ត​ដែល​តែងតែ​គាំទ្រ​ដល់​រូបគេ​។​

​និយាយ​ជាមួយ​វេ​ប​សាយ​របស់​ក្លឹប Nasri បាន​និយាយថា "​ខ្ញុំ​ទទួលបាន​សារ​ជាច្រើន​ពី​ប្រិយមិត្ត​នៅលើ Twitter និង Instagram ដែល​បានធ្វើ​ឲ្យ​ខ្ញុំ​ពេញចិត្ត​មែនទែន​"​។​

​រូបគេ​បាន​បន្តថា "​មានរឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាច្រើន​បានកើត​ឡើង​នៅទីនេះ (Man City)​។ អ្នកនឹង​មិនដឹងថា​នឹងមាន​អ្វី​កើតឡើង​នៅក្នុង​ពិភព​បាល់ទាត់​ឡើយ ប៉ុន្តែ​វា​ពិតជា​មានន័យ​ណាស់​ដើម្បី​បញ្ចប់​អាជីព​របស់ខ្ញុំ​នៅ​ក្លឹប Man City"៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់