នាវាកម្សាន្តដឹកសុទ្ធតែអ្នកសម្បូរលុយឆ្លងកាត់មហាសមុទ្រឥណ្ឌា ១០ ថ្ងៃ ទាំងបិទភ្លើងងងឹងឈឹង ព្រោះខ្លាចចោរសមុទ្រប្លន់

អ្នកបង្កើតវិស្សមកាលពោរពេញទៅដោយភាពភ័យខ្លាចមួយរូបត្រូវបានបញ្ជាឱ្យបិទចោលភ្លើងអំពូលទាំងអស់ និងសំឡេងតន្រ្តីនៅលើនាវាកម្សាន្តដ៏ស៊ីវិល័យយក្សមួយសម្រាប់រយៈពេល ១០ថ្ងៃ ដោយសារតែហានិភ័យនៃការវាយប្រហាររបស់ចោរសមុទ្រ។

នាវា Sea Princess បានស្ថិតនៅលើដំណើរជុំវិញពិភពលោករយៈពេល ១០៤ថ្ងៃមួយ ដោយចាប់ផ្តើមពីទីក្រុងស៊ីដនី ពេលដែលដំណើរកម្សាន្តដ៏គួរឱ្យរំភើបមួយនេះបានប្រែទៅជាភាពភ័យខ្លាចសម្រាប់អ្នកទេសចរចំនួន ២.០០០នាក់នៅលើនាវា។

អ្នកដំណើរ ដែលមួយចំនួនបានចំណាយប្រាក់ច្រើនជាង ៥០.០០០ដុល្លារ បានបង្ហើបឱ្យដឹងពីរបៀបដែលនាវានេះបានក្លាយទៅជា "នាវាខ្មោចមួយ" ខណៈដែលវាបានឆ្លងកាត់ដែនទឹកដ៏គ្រោះថ្នាក់ដែលត្រូវបានស្គាល់ថាជាតំបន់ចោរសមុទ្រសូម៉ាលីធ្វើសកម្មភាពយ៉ាងសកម្ម។

នាង Carolyne Jasinski ដែលជាអ្នកសារព័ត៌មានមួយរូបមកពីប្រទេសអូស្រ្តាលី បាននិយាយថា នាវាមួយនេះត្រូវបានគ្របដណ្តប់ទៅដោយភាពងងឹត ខណៈដែលវាបានធ្វើដំណើរឆ្លងកាត់មហាសមុទ្រឥណ្ឌា ឆ្លងទៅកាន់ឈូងសមុទ្រអារ៉ាប់ ឈូងសមុទ្រអាដឺន និងព្រែកជីកស៊ុយអេ។

នាងបានសរសេរនៅលើវេបសាយ news.com.au ថា "លោកកាពីទែន Gennaro Arma បានថ្លែងនៅលើនាវាមួយនេះ។ គាត់បានសុំអភ័យទោសសម្រាប់ការជូនដំណឹងទៅដល់អ្នកដំណើរ។ ប៉ុន្តែលោកនិយាយថា ការគំរាមគំហែងគឺជាការពិត ហើយនាវានេះត្រូវតែរៀបចំសម្រាប់ការវាយប្រហារមួយរបស់ចោរសមុទ្រ"។

យ៉ាងណាក្តីការវាយប្រហារនេះក៏មិនបានកើតឡើងនោះទេ បន្ទាប់នាវាបានឆ្លងកាត់តំបន់ដ៏គ្រោះថ្នាក់មួយនេះ៕

adverise with khmeread