Jamie Carragher: ជារឿងដែលគួរឲ្យភ្ញាក់ផ្អើលណាស់ ប្រសិនបើលោក Conte នៅជាអ្នកចាត់ការរបស់ Chelsea ក្នុងរយៈពេល១២ខែទៀត

          អតីត​កីឡាករ​ក្លឹប​ Liverpool លោក Jamie Carragher បានបង្ហើបប្រាប់ថា លោកនឹងមាន​ការ​ភ្ញាក់ផ្អើល​ ប្រសិនបើ​លោក Antonio Conte នៅតែអាចបន្តធ្វើជា​អ្នក​ចាត់ការ​ក្រុម Chelsea ​ក្នុងរយៈ​ពេល​១២ខែទៀតនោះ។

          ​លោក Conte បានលើកពាន​ក្របខណ្ឌ​ EPL ​នៅឆ្នាំ​ដំបូងដែល​លោក​ដឹក​នាំនៅពហុកីឡាដ្ឋាន Stamford Bridge ប៉ុន្តែនៅឆ្នាំ២០១៧នេះ​លោក​ Conte ចាប់ផ្តើម​ខកចិត្ត។ ការខកខានមិនបាន​ផ្ទេរ​កីឡាករថ្មីៗ​តាមដែល​លោកចង់បាន​ ធ្វើ​ឲ្យ​មាន​ការប៉ានប្រមាណ​ពីអនាគត​របស់គ្រូបង្វឹកអ៊ីតាលីរូបនេះ ហើយ​ Carragher ជឿថា លោក Conte នឹងចាកចេញ​មុន​រដូវកាលបន្ទាប់។

          Carragher បាននិយាយថា “ខ្ញុំនឹងភ្ញាក់ផ្អើល​ប្រសិន​បើ​ខ្ញុំ​អង្គុយ​នៅ​ទីនេះ​ក្នុងរយៈ​១២​ខែ​ទៀត ហើយគាត់បន្តនៅ​ជាអ្នកចាត់ការក្រុម Chelsea ខ្ញុំគិតថា គាត់​គឺជា​អ្នកចាត់ការ​ដែល​មិនទទួលយក​ការ​ជ្រៀតជ្រែករបស់​ថ្នាក់លើ។ គាត់ នឹង​មិននៅស្ងៀមទេ”។

            Carragher បន្តថា “ពួកគេ​ដូចជា​ក្លឹប​ Real Madrid ដែរ។ ខ្ញុំមិនជឿថា Chelsea ​នឹងផ្តល់តម្លៃដល់គ្រូបង្វឹក​ដូចជា​ក្លឹបផ្សេងដែលធ្លាប់ធ្វើនោះទេ”៕

adverise with khmeread