ឃាត់ម៉ូតូប្រើបំពង់ស៊ីម៉ាំងប្រែន និងប្រើភ្លើងឡាស៊ែរ ១១ គ្រឿងនៅក្រុងបានលុង

​រតនគិរី ៖ ប៉ូលិសក្រុងបានលុង ខេត្តរតនគិរីបានបើកយុទ្ធនាការបង្ក្រាបក្មេងទំនើងបង្កការអុកឡុកក្នុងក្រុងបានលុង បានធ្វើការល្បាតពួនស្ទាក់ ឃាត់ម៉ូតូបានចំនួន ១១ គ្រឿង ដែលធ្វើចរាចរអនាធិបតេយ្យតាមដងផ្លូវ ដោយប្រើបំពង់ស៊ីម៉ាំងប្រែន និង ភ្លើងឡាស៊ែរកាលពីយប់ថ្ងៃទី៨ សីហា ២០១៧។

​ប៉ូលិសនិយាយថា ប៉ូលិសបានប្រើប្រាស់វិធានការអប់រំ និងអញ្ជើញអាណាព្យាបាល មកធ្វើកិច្ចសន្យា ដោយប្តូរបំពង់ស៊ីម៉ាំង និងប្តូរអំពូលបំភ្លឺ ដាក់កញ្ចក់ នៅចំពោះមុខ សមត្ថកិច្ចរួចប្រគល់ជូនម្ចាស់វិញ។

​បច្ចុប្បន្នម៉ូតូទាំង១១គ្រឿងត្រូវបាន ដកហូតជាបណ្តោះអាសន្ននៅអធិការក្រុង បានលុង ហើយនឹងប្រគល់ឱ្យម្ចាស់ដើមវិញបន្ទាប់ពីប្តូរគ្រឿងបន្លាស់ដូចដើមវិញ៕

adverise with khmeread