adverise with khmeread 1

Valencia ប៊ិះ​ផ្តួល Barecona ដែល​ដាក់​ជម្រើស​ទី​២ តែ​ស៊យ​ត្រូវ​អ្នកមាន​បុណ្យ​តាម​ស្មើ​ចុង​ម៉ោង​

​ការ​ស៊ុត​បញ្ចូល​ទី​គ្រាប់​ចុងក្រោយ​តាម​ស្មើ ១-១ (​សរុប​ទាំងពីរ​ជើង ១-៨) របស់​ក្រុម​អ្នកមាន​បុណ្យ Barcelona បាន​បន្ត​ឱ្យ​ក្លឹប​ជើង​ខ្លាំ​មួយ​នេះ​មិនទាន់​ស្គាល់​រសជាតិ​ចាញ់​នៅឡើយ​ទេ ខណៈ​ក្រុម​ម្ចាស់ផ្ទះ​នៅតែ​ស្ថិតក្រោម​សម្ពាធ​យ៉ាងធ្ងន់ធ្ងរ​ក្រោម​ការដឹកនាំ​របស់លោក Gary Neville​។​

​តាម​ពីក្រោយ ៧-០ ពី​ការប្រកួត​ជើង​ទីមួយ ក្រុម​អ្នកមាន​បុណ្យ Barcelona បានដាក់​ជម្រើស​អន់ៗ​របស់ខ្លួន​ឱ្យមាន​ឱកាស​ចូល​លេង ដោយ​គ្មាន​វត្តមាន Lionel Messi, Luis Suarez និង​គោលដៅ​តាម​ប្រមាញ់​របស់​ក្លឹប​បិសាច​ក្រហម​កីឡាករ Neymar ឡើយ​។ ខណៈពេលដែល Valencia អាច​ត្រឹមតែ​ស្តារ​មុខមាត់​របស់ខ្លួន​ឡើងវិញ​បាន​បន្តិចបន្តួច​តែប៉ុណ្ណោះ ជាមួយនឹង​ក្តី​អស់សង្ឃឹម​នៃ​ការបាត់បង់​ប្រិយមិត្ត​ជាច្រើន​ម៉ឺន​នាក់​ក្នុងជំនួប​ដ៏​ធំ​របស់ខ្លួន​ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​។​

​ក្រោយ​បញ្ចប់​ការប្រកួត​អ្នកចាត់ការ​ទូទៅ​ក្រុម Valencia លោក Gary Neville ដែល​កំពុងស្ថិត​ក្នុងស្ថានភាព​ដ៏​សែន​ស្មុគស្មាញ​បាន​បន្សល់​ពាក្យសម្តី​ត្រឹមតែ​ពីរ​បី​ម៉ាត់​តែប៉ុណ្ណោះ​សម្រាប់​ការប្រកួត​មួយ​នេះ ដោយបាន​បកស្រាយ​ថា "​ពួកយើង​អាច​ទទួលបាន​លទ្ធផល​វិជ្ជមាន​ជាច្រើន​ក្នុងការ​ប្រកួត ហើយ​សមតែ​នឹង​ទទួលបាន​ជ័យជំនះ​"៕

adverise with khmeread
ប្រភព៖ thesun

មតិយោបល់