ចិនបើកហាងម៉ាស្សាមានសេវា...ត្រូវសមត្ថកិច្ចចម្រុះចាប់ខ្លួន១២នាក់

ព្រះសីហនុ ៖ សមត្ថកិច្ចចម្រុះបានចុះទៅបង្ក្រាបទីតាំងហាងម៉ាស្សា យីហោ ថាវហុង ប្រព្រឹត្តិសញ្ចារកម្ម ជួញដូរផ្លូវភេទខុសច្បាប់មួយកន្លែង ដែលមានទីតាំងស្ថិតនៅក្រុមទី៤ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ជាលទ្ធផលបាននាំខ្លួនជនសង្ស័យចំនួន១២នាក់ជាជនជាតិចិន( ប្រុស៥នាក់,ស្រី ៧នាក់) កាលពីយប់ថ្ងៃទី៧សីហា២០១៧កន្លងទៅនេះ។

ប៉ូលិសនិយាយថា ជនសង្ស័យ១.ឈ្មោះ GAO HUI ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន មុខរបរ មេការហាងម៉ាស្សា​ ,២.ឈ្មោះ SU XIAO HAN ភេទស្រី ជនជាតិចិន អាយុ៣០ឆ្នាំ មុខរបរ មេការហាងម៉ាស្សា, ៣.ឈ្មោះ ZHANG YIN HUA ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរ ធ្វើការនៅហាងម៉ាស្សាខាងលើ (អ្នកបម្រើសេវាសញ្ចារកម្ម), ៤.ឈ្មោះ RUAN MANG ភេទស្រី អាយុ២៩ឆ្នាំ មុខរបរ ធ្វើការនៅហាងម៉ាស្សា ខាងលើ (អ្នកបម្រើសេវាសញ្ចារកម្ម), ៥.ឈ្មោះ XIONG HAI LAN ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរ ធ្វើការនៅហាងម៉ាស្សាខាងលើ (អ្នកបម្រើសេវាសញ្ចារកម្ម), ៦.ឈ្មោះ ZHOU XUE HOO ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរ ធ្វើការនៅហាងម៉ាស្សាខាងលើ (អ្នកបម្រើសេវាសញ្ចារកម្ម), ៧.ឈ្មោះ LING PING LIAN ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរ ធ្វើការ នៅហាងម៉ាស្សា ខាងលើ (អ្នកបម្រើសេវាសញ្ចារកម្ម), ៨.ឈ្មោះ ZHANG REI MEI ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរ ធ្វើការនៅហាងម៉ាស្សាខាងលើ (អ្នកបម្រើសេវាសញ្ចារកម្ម), ៩.ឈ្មោះ CHEN MU SHU ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរ រកស៊ី​ ស្នាក់នៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ (ភ្ញៀវ), ១០.ឈ្មោះ ZHONG GUI XING ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ រកស៊ី ស្នាក់នៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ (ភ្ញៀវ), ១១.ឈ្មោះ LAING ZUYU ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ រកស៊ី ស្នាក់នៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ (ភ្ញៀវ) និង១២.ឈ្មោះ WANG WEN TAO ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ រកស៊ី ស្នាក់នៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ (ភ្ញៀវ)។

វត្ថុតាងចាប់យកបាន ស្រោមអនាម័យមួយចំនួន ក្នុងនោះមានប្រើប្រាស់រួចចំនួន ២,លុយ ចំនួន២៣០ដុល្លារ (ពីររយសាមសិបដុល្លារ), ទូរស័ព្ទដៃ ១៣ គ្រឿង អាយហ្វូនសិច ៣គ្រឿង, អាយហ្វូនលិចផ្លាស់ ១គ្រឿង, អាយហ្វូនហ្វាយ ១គ្រឿង, អាយហ្វូនហ្វរ ១ គ្រឿង, វីវូ ២គ្រឿង, ហ៊នន័រ ១គ្រឿង, អូរប៉ូ ១គ្រឿង, ហូរវៃ ១គ្រឿង និងម៉ាក អិនចុចពិល ២គ្រឿង ,លិខិតឆ្លងដែន ២ ច្បាប់, អត្តសញ្ញាណប័ណ្ណចិន ២សន្លឹក, កុំព្យូរទ័រយួរដៃ១ គ្រឿង, អាយផេត ២ គ្រឿង និងវិក្កយបត្រមួយចំនួន។

ចំពោះទីតាំងហាងខាងលើបានសមត្ថកិច្ចធ្វើការបិទទ្វារចាក់សោរ និងបិទស៊ីល ប្រគល់ឱ្យកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ២ គ្រប់គ្រងថែរក្សា។ ចំណែកជនសង្ស័យទាំង១២នាក់ បានឃាត់ខ្លួនបណ្តោះអាសន្ន នៅការិយាល័យប៉ូលិសព្រហ្មទណ្ឌកម្រិត ស្រាល ដើម្បីបន្តធ្វើការសាកសួរតាមនីតិវិធី៕

adverise with khmeread