ឃាត់បុរសស្បែកខ្មៅ៤នាក់ស្នាក់នៅនិងធ្វើការស្រុកខ្មែរខុសច្បាប់

​ភ្នំពេញ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍ទួលទំពូង២ ខណ្ឌចំការមនបានសហការជាមួយ​កម្លាំងប៉ូលិស​ការិយាល័យ​គ្រប់គ្រងជនបរទេស រាជធានីភ្នំពេញ ឃាត់ខ្លួនជនជាតិ នីសេរីយ៉ា ចំនួន ០៤ នាក់ កាលពីថ្ងៃទី០៧ សីហា ២០១៧ វេលាម៉ោង០៨ និង៤០នាទីស្នាក់នៅហួសទិដ្ឋាកានិងធ្វើការនៅស្រុកខ្មែរខុសច្បាប់។

​ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ IG BUTEDANIEL ភេទប្រុស, ឈ្មោះ MBANEFO EKENE CHARLES ភេទ ប្រុស និងឈ្មោះ ASILEK WUHOLINES ភេទ​ប្រុស ជនជាតិ នីសេរីយ៉ា និងម្នាក់ទៀតពុំមានអត្តសញ្ញាណ បានឃាត់ខ្លួនត្រង់ចំណុចកន្លែងស្នាក់នៅផ្ទះលេខ៨១សេ ផ្លូវលេខ៤៤៤ ភូមិ២ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ស្នាក់នៅគ្មានឯកសារត្រឹមត្រូវ ធ្វើការខុសច្បាប់ និងហួសសុពលភាពទិដ្ឋាការស្នាក់នៅ, ក្នុងខណ្ឌចំការមន។

​បច្ចុប្បន្ន ជនបរទេសទាំង០៤នាក់នោះត្រូវបានបញ្ជូនខ្លួនទៅ កាន់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធី៕

adverise with khmeread