អេឡិច ចាន់ត្រា ប្តូរស្តាយថ្មីពេលទៅវិសមកាលនៅអូស្រ្តាលី

    ដោយ-ខ្មែររីដ-
    ភ្នំពេញ-ធ្មេចបើកៗ តារាចម្រៀង អេឡិច ចាន់ត្រា ជិតដល់ថ្ងៃចេញទៅកម្សាន្តនៅប្រទេសអូស្រ្តាលី នាពាក់កណ្តាលខែសីហា ២០១៧ នេះហើយ។ មុនពេលចេញទៅកម្សាន្ត តារាចម្រៀង អេឡិច ចាន់ត្រា បានផ្លាស់ប្តូរម៉ូដសក់និងពណ៌សក់យ៉ាងឡូយ។ 

    ក្រឡេកមើលការងារសិល្បៈ និងជាប្រធានក្រុម Alex Entaiment អេឡិច ចាន់ត្រា ត្រូវបានគេដឹងថា ជាតារាចម្រៀងមួយរូបដែលមានការងាររវល់ច្រើន ក្រៅពីចម្រៀងបង្ហាញម៉ូត និងទទួលរៀបចំតន្រ្តីក្នុងពិធីជប់លៀងផ្សេងៗ អេឡិច ក៏ជាតារាមួយរូប ដែលទើបតែទទួលបានការងារថ្មីៗ ជាអ្នកតំណាងឲ្យកន្លែងហាត់ប្រាណមួយផងដែរ។ 

    ទើបតែប្តូរពណ៌សក់ថ្មី អេឡិច អះអាងថា ខ្លួនចង់លេងស្ទីលថ្មី ហើយប្លែកស្របពេលដែលរដូវវស្សាមួយនេះ វាប្រៀបបីដូចជាវសមកាលរបស់ខ្លួនដែរ។ ត្បិតតែជាតារានិយមតុបតែខ្លួនបែបយុវវ័យ ប៉ុន្តែអេឡិច បានអះអាងថា ការប្តូរពណ៌សក់នេះ គឺមួយរយៈខ្លីប៉ុណ្ណោះ ព្រោះដល់រដូវមង្គលការចូលមកដល់ខ្លួនមិនអាចលេងស្តាយបែបនេះបានឡើយ ត្បិតភ្ញៀវដែលបានមកទទួលសេវាកម្មផ្នែកតន្រ្តីរបស់លោក សុទ្ធសឹងតែអ្នកមានមុខមានមាត់ ក្នុងសង្គម ជាពិសេសពីសំណាក់អ្នកឧកញ៉ា មន្រ្តីគ្រប់លំដាប់ថ្នាក់ ដូច្នេះមិនអាចធ្វើខ្លួនបែបស្ទាវ បានឡើយ៕ 

adverise with khmeread