ស្វែងយល់​ពី​ចំនួន​ម៉ោង​គេង​របស់​ទារក​ទើប​កើត​រហូតដល់​អាយុ​១​ខួប​

     អ្នក​ដែល​ទើបនឹង​ក្លាយជា​មាតាបិតា​ថ្មីថ្មោង​គឺ​ពុំបាន​ដឹងថា តើ​ទារក​របស់ខ្លួន​គួរតែ​គេង​ប៉ុន្មាន​ម៉ោង​ក្នុង​មួយថ្ងៃ យើង​នឹង​បង្ហាញ​ប្រាប់​ពី​រយៈពេល​នៃ​អាយុ​របស់​ទារក​ចាប់ពី​ទើបនឹង​កើត​រហូតដល់​១២​ខែ​(១​ខួប​)​។​

    ប៉ុន្តែ​ត្រូវ​ចងចាំ​ថា​គ្រប់​ក្មេង​ទាំងអស់​គឺមាន​ការ​គេង​ខុសៗ​គ្នា​ខ្លះ​មានការ​គេង​ច្រើន​និង​ខ្លះ​គេង​បាន​តិច​។​

   ១- ទារក​ទើប​កើ​តៈ ពេល​ថ្ងៃ​គេង​៨​ម៉ោង​(​ភ្ញាក់​៣​ដង​) ពេលយប់​គេង​៨​ម៉ោង​កន្លះ សរុប​១៦​ម៉ោង​កន្លះ ។​

   ២- ទារក​១​ខែៈ ពេល​ថ្ងៃ​គេង​៦​ទៅ​៧​ម៉ោង​(​ភ្ញាក់​៣​ដង​) ពេលយប់​គេង​៨ ទៅ​៩​ម៉ោង សរុប​១៤​ទៅ​១៦​ម៉ោង ។​

   ៣- ទារក​៣​ខែៈ ពេល​ថ្ងៃ​គេង​៤​ទៅ​៥​ម៉ោង​(​ភ្ញាក់​៣​ដង​) ពេលយប់​គេង​១០ ទៅ​១១​ម៉ោង សរុប​១៤​ទៅ​១៦​ម៉ោង ។​

   ៤- ទារក​៦​ខែៈ ពេល​ថ្ងៃ​គេង​៣​ម៉ោង​(​ភ្ញាក់​៣​ដង​) ពេលយប់​គេង​១១​ម៉ោង សរុប​១៤​ម៉ោង ។​

   ៥- ទារក​៩​ខែៈ ពេល​ថ្ងៃ​គេង​២​ម៉ោង​កន្លះ​(​ភ្ញាក់​២​ដង​) ពេលយប់​គេង​១១​ម៉ោង សរុប​១៣​ម៉ោង​កន្លះ ។​

   ៦-​ក្មេង​អាយុ​១​ខួបៈ ពេល​ថ្ងៃ​គេង​២​ម៉ោង​កន្លះ​(​ភ្ញាក់​២​ដង​) ពេលយប់​គេង​១១ ម៉ោង សរុប​១៣​ម៉ោង​កន្លះ​។​

    ប្រសិនបើ​កូន​របស់​អ្នក​គេង​តិចជាង​អាយុ​ដែល​បានបង្ហាញ​និង​យំ​ដោយ​គ្មាន​មូលហេតុ​នោះ​ប្រហែលជា​គាត់​ចាប់ផ្ដើម​ឈឺ​ហើយ​គួរ​រស់រាន់​នាំទៅ​មន្ទីរពេទ្យ​ពិនិត្យ​ជាបន្ទាន់ ៕​

adverise with khmeread