ក្រុមហ៊ុនប្រព័ន្ធបច្ចេកវិទ្យា NTT តភ្ជាប់ប្រព័ន្ធមួយ ទៅមួយប្រកបដោយសុវត្ថិភាព

    ដោយ-ខ្មែររីដ
    ភ្នំពេញ-សេវាកម្ម Network សេវា Cloud ត្រូវបានមើលឃើញទីផ្សារកម្ពុជា ដូច្នេះហើយទើបក្រុមហ៊ុន NTT Communications Corporation ដែលនាំចូលប្រព័ន្ធបច្ចេកវិទ្យាដោះស្រាយសុវត្ថិភាព និងបណ្ដាញ​ទំនាក់ទំនងចំបងថ្មីចូលក្នុងប្រទេសកម្ពុជានិងបង្ហាញជាផ្លូវការនាថ្ងៃទី៨ សីហា ២០១៧ នៅសណ្ឋាគារ អិនធើកង់ទីណង់តាល់។  

    អគ្គនាយកក្រុមហ៊ុន NTT លោក Manabu Kahara បានថ្លែងថា  NTT នេះបានផ្ដល់ផល​​ប្រយោជន៍ជាច្រើន ដូចជាការតភ្ជាប់ប្រព័ន្ធមួយ ទៅមួយប្រកបដោយសុវត្ថិភាព ដូច្នេះហើយបានជា 
NTT ផ្ដល់ជូននូវសេវាជាច្រើន រួមមាន សេវា Network សេវា Cloud ដែលសេវាទាំងនេះ បានជម្រុញឲ្យទីផ្សារនៅក្នុងប្រទេសកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត។

    លោកបានបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុន NTT របស់យើងប្លែកពីក្រុមហ៊ុនដទៃ ពីព្រោះដោយសារតែក្រុមហ៊ុនមានការត​ភ្ជាប់ ពីប្រទេសមួយទៅប្រទេសមួយទៀត ចំនួន ១៩០ប្រទេស មានកន្លែងផ្ទុក Data ធំជាងគេក្នុងពិភពលោក រួមជាមួយនឹងបទពិសោធន៍ដែល យើង​មានជាង១០០ឆ្នាំផងដែរ។ 

    លោកបានបន្ថែមទៀតថា មូលហេតុដែល NTT ជ្រើសរើសទីផ្សារនៅក្នុងប្រទេសកម្ពុជា ព្រោះនេះ ជាយុទ្ធសាស្រ្ដមួយដើម្បីពង្រីក ទីផ្សារ​នៅក្នុងតំបន់មេគង្គ ដោយសារតែសេដ្ឋកិច្ចកម្ពុជា មានភាពល្អប្រសើរ ដូច្នេះយើងចង់ជម្រុញប្រព័ន្ធ IT ទៅជាប្រព័ន្ធ Digital ឲ្យកាន់តែរីកចម្រើន​ និងលឿនជាងមុន ការប្រើប្រាស់ប្រព័ន្ធ Digital ជម្រុញឲ្យសេដ្ឋកិច្ចក្នុងប្រទេសនីមួយៗ មានការរីកចម្រើនខ្លាំង នេះជាមូលហេតុ​ធំដែលយើងជ្រើសរើសប្រទេសកម្ពុជា៕

    

        

adverise with khmeread
PR