តោះមើលបឹងធំបំផុតទី ៤ របស់ពិភពលោក ដែលហួតក្លាយជាវាលខ្សាច់តាំងពីទសវត្សរ៍ ១៩៦០ ស្ទើរមិនគួរឱ្យជឿ!

វាលខ្សាច់ដ៏ធំល្វឹងល្វើយនេះមានទាំងកប៉ាល់ និងទូកនេសាទដូចក្នុងភាពយន្តអ៊ីចឹង ប៉ុន្ដែវាគឺជារឿងពិត។ Aral Sea ស្ថិតនៅអាស៊ីកណ្តាលគឺជាបឹងមួយដ៏ធំ និងជាបឹងធំជាងគេលេខ ៤ លើលោក អស់ទឹករលីង ដោយធ្វើឱ្យកន្លែងនោះគ្មានអ្នកទៅលេងទេ ហើយឥឡូវគឺស្ងួតចែស។

តំបន់នោះមានទំហំ ៦៧.៣៩៩ ម៉ែត្រការ៉េ មានព្រំប្រទល់ជាប់គ្នារវាងអ៊ុយបេគីស្ថាន និងកាហ្សាក់ស្ថាន។ ប៉ុន្ដែតាំងពីឆ្នាំ ១៩៦០ មក កន្លែងនេះចាប់ផ្ដើមហួត នៅពេលបឹង ដែលគេប្រើសម្រាប់ផ្គត់ផ្គង់ទឹកចែកចាយនេះ បានបែរទិសទៅកន្លែងផ្សេង។

ហើយកប៉ាល់និងទូកនេសាទចាស់ៗ បានដេកដួលពេញផ្ទៃដីនៃបឹងនោះ និងបឹងនេះធ្លាប់ជាបឹងធំជាងគេលើលោកប៉ុនពាក់កណ្ដាលប្រទេសអង់គ្លេស។

ហើយគម្រោងជំរុញដាំដើមកប្បាសរបស់សហភាពសូវៀតក៏បានរួមចំណែកយ៉ាងធំធ្វើឱ្យបឹងនេះហួតផងដែរ៕



adverise with khmeread