adverise with khmeread Adam web

Adam Johnson: សារភាព​កំហុស​ថា បាន​រួមភេទ​ជាមួយ​ក្មេងស្រី​អាយុ​ក្រោម​១៦​ឆ្នាំ​

    ​កាលពី​ថ្ងៃ​ពុធ​កីឡាករ​ខ្សែបម្រើ​អង់គ្លេស Adam Johnson បាន​សារភាពថា បាន​ថើប​និង​ស្ទាបអង្អែល​ក្មេងស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់​។

​    ​កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ​បាន​សារភាព​ចំពោះ​ការរួម​ភេទ​ជាមួយ​កុមារ​មួយ​ករណី​និង​ពីបទ​បបោសអង្អែល​ក្មេងស្រី​ដើម្បី​រួមភេទ​មួយ​ករណី​ទៀត​។ Adam ក៏​ប្រឈម​នឹង​ការចោទប្រកាន់​ពីបទ​រួមភេទ​ជាមួយ​ក្មេងស្រី​អាយុ​ក្រោម​១៦​ឆ្នាំ​ចំនួន​ពីរ​ករណី​ផ្សេងទៀត​ផងដែរ​។

​    ​Adam បាន​សារភាព​តែ​ពីរ​ករណី​ប៉ុណ្ណោះ​។ បទល្មើស​ដែល​ពាក់ព័ន្ធ​នឹង​ផ្លូវភេទ​នេះ​បាន​កើតឡើង​នៅ​ទីតាំង​ពីរ​កន្លែង​នៅ County Durham និង​នៅ​រាត្រី​មួយ​កាលពី​ខែមករា​ក្នុង​ឆ្នាំ​២០១៥​។ សវនាការ​លើ ករណី​របស់​កីឡាករ​រូបនេះ​បានធ្វើ​ឡើង​នៅ​តុលាការ Bradford Crown Court ។

​    ​Adam បានចាប់ផ្តើម​អាជីព​របស់ខ្លួន​ជាមួយ​ក្លឹប Middlesbrough មុនពេល​ផ្ទេរ​ពី​ក្លឹប Manchester City ហើយ កាលពី​ឆ្នាំ​២០១២​បាន​ផ្ទេរ​មក​ក្លឹប Sunderland ក្នុងតម្លៃ​១០​លាន​ផោន​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់