រថយន្តកុងតឺន័រ បើកបុករថយន្តក្បាលអូសក្នុងកុងតឺន័រពីក្រោយ រុញឡើងខឿនទ្រូងផ្លូវ ផ្ទប់បង្គោលភ្លើងខ្ទេចខ្ទី

​ភ្នំពេញ ៖ រថយន្តដឹកទូកុងតឺន័រមួយគ្រឿង បើកបោះពួយល្បឿនលឿន ជ្រុលទៅបុក ពីក្រោយរថយន្ត ក្បាលអូសកុងតឺន័ររុញផ្ទប់ហោះឡើងខឿនទ្រូងផ្លូវ ជាប់នឹងបង្គោលភ្លើងបំភ្លឺផ្លូវ ដាច់ធ្លាក់កាប៊ីនរថយន្តចេញពីតួសំណាងល្អ គ្មានអ្នករងរបួស។ 

​គ្រោះថ្នាក់ខាងលើកើតឡើងកាលពីវេលាម៉ោង៣ និង១៥នាទីរសៀល ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវទំនប់កប់ស្រូវ មុខក្រុមហ៊ុនផែស្ងួតតេង ឡាយ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

​រថយន្តបង្កម៉ាក ហ៊ីណូ ប្រភេទកុងតឺន័រ មានដឹកទូ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C-2892 អ្នកបើក រមិនស្គាល់ឈ្មោះ។ ចំណែករថយន្តរងគ្រោះ ម៉ាក MITSUBIHI ពណ៌បៃតង ពាក់ស្លាកលេខ ពករះសីហនុ 3A-1347 ប្រភេទក្បាលអូសកុងតឺន័រ  អ្នកបើកបរមិនស្គាល់ឈ្មោះ។

​ប្រភពនៅកន្លែងកើតហេតុវបានឱ្យដឹងថា ដំបូងរថយន្តក្បាលអូស បើកតាមផ្លូវទំនប់កប់ស្រូវពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក កុងតឺន័រដឹកទូ បើកបោះពួយល្បឿនលឿន ពីត្បូងទៅជើងស្របទិសគ្នា បណ្តាលឱ្យបុកក្បាលរថយន្តពីក្រោយ រុញហោះឡើងខឿនទ្រូងផ្លូវ រុញផ្ទប់គៀបជាប់នឹងបង្គោលភ្លើង។

​រីឯរថយន្តបង្ក កង់ម្ខាងឡើងជាន់ពីលើ រថយន្តរងគ្រោះ ហើយដាច់ធ្លាក់កាប៊ីនរថយន្តមកដី សំណាងល្អ គ្មានអ្នករងរបួស គ្រាន់តែខូចខាតរថយន្ត ខឿនទ្រូងផ្លូវ និងបាក់ បង្គោលភ្លើង បំភ្លឺផ្លូវមួយដើម។

​ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យមើលដល់កន្លែងកើតហេតុ និងស្ទូចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ រងចាំដោះស្រាយជាក្រោយ៕

adverise with khmeread