Chelsea ស៊ើបសួរព័ត៌មានពាក់ព័ន្ធនឹងខ្សែការពារស្តាំ Joao Cancelo របស់ក្លឹប Valencia

          ក្លឹប​តោខៀវ Chelsea ​បាន​បង្ហាញចំណាប់អារម្មណ៍​លើ​ខ្សែការ​ពារ Joao Cancelo របស់​ក្លឹប Valencia។ គេគិតថា កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ​នឹងចូល​រួម​ជាមួយ​ក្លឹប Juventus បន្ទាប់​ពី​ក្លឹប​ Spurs បានដកការអារម្មណ៍​របស់ខ្លួន​កាល​ពី​ចុងសប្តាហ៍ ប៉ុន្តែ​ពេលនេះក្លឹប Chelsea កំពុងសួរនាំអំពីស្ថានភាព​របស់​កីឡាករ​រូបនេះ ខណៈ​ពួកគេ​ចង់បាន​ខ្សែការ​ពារស្លាប​ថ្មី។

          Chelsea នៅ​តែបន្ត​ទាក់ទងជាមួយ​ក្លឹប Paris Saint-Germain ជុំវិញ​លទ្ធ​ភាព​ផ្ទេរ​កីឡាករ Serge Aurier ប៉ុន្តែកិច្ច​ព្រមព្រៀងផ្ទេរ​កីឡាករ​រូប​នេះ​អាចនឹង​រាំងស្ទះ​ដោយ​សារ​រឿងក្តីតុលាការ។ ក្លឹប Chelsea ក៏បាន​ដាក់​សំណើ​២៥​លាន​ផោន​សម្រាប់​កីឡាករ Alex Oxlade Chamberlain របស់ Arsenal ផងដែរ​ខណ: កីឡាកររូបនេះនៅ​សល់កិច្ច​សន្យា​មួយ​ឆ្នាំ​ទៀត​។

          Oxlade Chamberlain ​ធ្វើបាន​ល្អនៅតំណែង​ខ្សែការពារស្លាប​ក្នុងពេល​ថ្មីៗ​នេះ គឺនឹងស័ក្តិសម​ជាមួយទម្រង់លេង​៣-៤-៣ របស់​លោក Antonio Conte ៕  

adverise with khmeread