ខ្សែប្រយុទ្ធ Kylian Mbappe បង្ហើបប្រាប់ថា ចង់ចូលរួមលេងជាមួយ PSG ជាង Real Madrid

          តាមព័ត៌មាន​ថា ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe របស់ក្លឹប Monaco ចង់​ចូល​រួមលេង​ឲ្យ​ក្លឹប Paris Saint-Germain ជាជាងលេង​ជាមួយ​ក្លឹប Real Madrid នៅរដូវក្តៅនេះ។

          ក្លឹបយក្សបារាំង PSG នៅចង់​បានខ្សែប្រយុទ្ធរបស់​ក្លឹប Monaco រូបនេះ បើ​ទោះ​បី​ជា​ពួកគេ​បាន​ចំណាយ​ប្រាក់ ២០០​លាន​ផោន​លើកិច្ច​ព្រមព្រៀងផ្ទេរ​ខ្សែ​ប្រយុទ្ធ Neymar ហើយ​ក៏ដោយ។

          Mbappe ​ត្រូវ​បាន​គេភ្ជាប់ទៅនឹងកាន់ក្លឹបជាច្រើន​រួម​ទាំង​ Man City ​ផងដែរ បន្ទាប់ពី​រកបាន​២១គ្រាប់​នៅ​រដូវកាល​ដំបូង​ជាមួយ​ក្លឹប Monaco ។ បើតាមសេច​ក្តីរាយការណ៍​នៅ​បារាំងអះអាង​ថា កីឡាករ​វ័យ​១៨​ឆ្នាំ​រូបនេះពេញចិត្តនៅ​លេង ក្នុងក្របខណ្ឌ​ Ligue 1 ដែលធ្វើ​ឲ្យ​ក្លឹប PSG មាន​សង្ឃឹមយ៉ាងខ្លាំងក្នុងការ​ទទួលបានកីឡាកររូបនេះ៕

adverise with khmeread