Zlatan Ibrahimovic ចង់វិលត្រឡប់មកចូលរួមជាមួយ Man Utd នៅពេលសះស្បើយពីរបួស

          ខ្សែប្រយុទ្ធសញ្ជាតិ​ស៊ុ​យ​អែត​ Zlatan Ibrahimovic បាន​ប្រាប់​លោក Jose Mourinho ថា ខ្លួន​ចង់​បានកិច្ច​ព្រមព្រៀង​ថ្មី​មួយជាមួយ​ពហុកីឡាដ្ឋាន Old Trafford ។ 

          ខ្សែប្រយុទ្ធដែលនឹងឈាន​ចូល​វ័យ​៣៦ឆ្នាំ​នៅ​ខែតុលាខាងមុខនេះ​ត្រូវ​បាន​ភ្ជាប់​ទៅនឹងកិច្ច​ព្រមព្រៀងផ្ទេរ​ទៅ​លេងនៅ​អាមេរិក ប៉ុន្តែ​សេចក្តីរាយការណ៍​ជា​ច្រើន​លើក​ឡើង​ថា កីឡាករ​រូបនេះ​ចង់​បានកិច្ច​សន្យា​រយៈ​ពេល​ខ្លី​មួយ​ជាមួយ​ក្រុម​របស់​លោក​ Mourinho ។

          គេគិតថា Zlatan អាចនឹងខកខាន​ការ​ប្រកួត​ដោយ​សារ​របួស​រហូត​ដល់​ឆ្នាំ​ថ្មី ប៉ុន្តែ​កីឡាករ​រូបនេះអាចចុះកិច្ចសន្យា​៦ខែ​ទៀតនៅពេល​ជា​សះស្បើយ​។​លោក Mourinho ធ្លាប់បានព្រលយ​ពាក្យ​ថា អតីត​ខ្សែប្រយុទ្ធ Paris Saint Germain រូបនេះ​អាចនឹងចូលរួម​​ជាមួយ​ក្លឹប​នៅមុន​ពេល​ Man Utd ប្រកួត​ចាញ់​ក្រុម​ Real Madrid ​២-១ ក្នុងការដណ្តើម​ពាន​ Super Cup ។ 

          លោក Mourinho បាននិយាយថា “ប្រហែលជា​គាត់បន្តនៅជាមួយ​យើង​។ គាត់​គ្មានកិច្ចសន្យា​ទេ ប៉ុន្តែគាត់នៅតែជិតស្និទ្ធជាមួយ​ Man Utd ”៕

adverise with khmeread