អាចត្រូវគ្នាវិញទេ? លេចឮដំណឹងថា Jolie ផ្អាកនីតិវិធីលែងលះហើយ ក្រោយពេល Brad Pitt ផ្តាច់ស្រាដើម្បីយកឈ្នះបេះដូង Jolie ត្រឡប់មកវិញ

នីតិវិធីលែងលះបានផ្អាកសម្រាប់លោកស្រី Angelina Jolie និងលោក Brad Pitt។ នេះបើតាមការអះអាងរបស់មិត្តភក្តិរបស់តារាទាំងពីរ។

របាយការណ៍ថ្មីរបស់វេបសាយទស្សនាវដ្តី Us Weekly បានឃើញប្រភពជាច្រើនអះអាងថាអតីតគូស្វាមីភរិយាដ៏មានឥទ្ធិពល ដែលចែកផ្លូវគ្នាជាសាធារណៈនៅខែកញ្ញាឆ្នាំ ២០១៦ មិនបានពន្លឿនទៅមុខនូវនីតិវិធីច្បាប់ដើម្បីបញ្ចប់អាពាហ៍ពិពាហ៍របស់ពួកគេទេ។

មនុស្សដឹងរឿងផ្ទៃម្នាក់បានប្រាប់ទស្សនាវដ្តីនេះថា "ការលែងលះគ្នាបានផ្អាកហើយ។ ពួកគេមិនបានធ្វើអ្វីមួយដើម្បីពន្លឿនទៅមុខនូវដំណើរការនីតិវិធីលែងលះទេនៅប៉ុន្មានខែមកនេះ ហើយគ្មាននរណាម្នាក់នឹកស្មានដល់ថា ពួកគេនឹងធ្វើរបៀបនេះទេ"។

ហេតុផលដែលបាននាំឱ្យផ្អាកដំណើរការនីតិវិធីច្បាប់នេះគឺដោយសារ Brad Pitt បង្ហាញភាពស្អាតស្អំក្នុងការបំបាត់ការញៀនផឹកស្រារបស់គាត់នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី GQ កាលពីខែឧសភា។

មិត្តភក្តិម្នាក់របស់លោកស្រី Jolie អាយុ ៤២ ឆ្នាំបានប្រាប់ទស្សនាវដ្តី Us Weekly ថាការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យខ្លួនឯងមានភាពប្រសើរឡើងបានធ្វើឱ្យរំភើបចិត្តជាខ្លាំងដល់តារាសម្តែងចូលីដែលកាលពីមុនបានអះអាងថាលោកស្រីនឹងពិចារណាយក Brad Pitt ត្រឡប់មកវិញ "ប្រសិនបើគាត់បង្ហាញថាគាត់ប្តេជ្ញាចិត្តចិញ្ចឹមបីបាច់គ្រួសារ"។

ប្រភពបានបន្តទៀតថា Brad Pitt "មិនបានផឹកស្រាសូម្បីមួយក្អឹកដើម្បីព្យាយាមឈ្នះចិត្តនាងត្រឡប់មកវិញ" ហើយថាចំណាត់ការឈប់ផឹកស្រានេះ "គឺជាអ្វីដែលនាងចង់បានបំផុត"។

ទន្ទឹមនឹងនេះដែរ ប្រភពនៅខាងក្នុងបន្តអះអាងទៀតថា "មនុស្សគ្រប់គ្នាគិតថាពួកគេនឹងត្រឡប់មករួមរស់ជាមួយគ្នាវិញ។ វានឹងមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ ប្រសិនបើពួកគេប្រកាសថាពួកគេនឹងផ្អាកការលែងលះ ហើយព្យាយាមរកវិធីដោះស្រាយបញ្ហាឡើងវិញ"។

ប្រភពមួយទៀតបានប្រាប់សារព័ត៌មាន DailyMail.com ថា "ដំណើរការលែងលះត្រូវបានពន្យឺតយ៉ាងខ្លាំង ប៉ុន្តែមិនទាន់មានការផ្លាស់ប្តូរពិតប្រាកដនោះទេ" ។

អ្នកនៅខាងក្នុងបានអះអាងថាអតីតប្តីប្រពន្ធមួយគូនេះ "កំពុងចុះសម្រុងនឹងគ្នាដើម្បីកូនៗពួកគេ"៕ ប្រភព៖បរទេស

adverise with khmeread