ប៉ូលិសខេត្ត​ព្រះសីហនុ​ឃាត់មនុស្ស៤នាក់លើ២ករណីពាក់ព័ន្ធថ្នាំញៀន

ព្រះសីហនុ ៖ មុខ​ពាក់​ព័ន្ធ​ទៅ​នឹង​គ្រឿង​ញៀន​ចំនួន​ពីរ​ករណី​ផ្សេង​ៗ​គ្នា​ ត្រូវ​ប៉ូលិសខេត្ត​ព្រះសីហនុ​ បង្រ្កាប​បាន​ និង​ ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៤​នាក់​ ចាប់​បាន​ថ្នាំ​ញៀន​ចំនួន​៨​កញ្ចប់​។ 

​ករណី​ទី១ . នៅ​វេលា​ម៉ោង​១​យប់​ ថ្ងៃទី​៩ ខែ​សីហា ​ឆ្នាំ​២០១៧​ នៅចំណុច​ក្រុម​ទី​៩ ភូមិ៣ សង្កាត់​លេខ​១​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣នាក់១- ឈ្មោះ​ យឹម​ មករា​ ភេទប្រុស ​អាយុ​១៧ឆ្នាំ​មាន​ស្រុក​កំណើត​និង​ទី​លំនៅ​ សង្កាត់​លេខ​៣​ ក្រុង​ព្រះសីហនុ​ មុខ​កម្មករ​សំណង់, ២- ឈ្មោះ ​ម៉ម​ ស្រី​ហេង​ ភេទ​ស្រី​ អាយុ​១​៨​ឆ្នាំ​មាន​ទីលំនៅ​និង​ស្រុក​កំណើត​នៅ​ភូមិ​សំរុង​លើ​ ឃុំ​សំ​រុ​ង ​ស្រុក​ព្រៃ​នប់​ បំរើ​ការ​នៅ​ហាង​ខារ៉ាអូខេ ​និង៣- ឈ្មោះ​ សៀង​ ស្រី​និច​ ភេទ​ស្រី ​អាយុ​១​៨​ឆ្នាំ​ មាន​ទីលំនៅ​ នៅ​ភូមិ​សំរុង​ដូច​គ្នា​ និង​ធ្វើការ​ក្នុង​ខារ៉ាអូខេ​ជាមួយ​គ្នា។ ករណី​នេះ​ ប៉ូលិសចាប់​យក​បាន​ថ្នាំញៀន​ ចំនួន​៧កញ្ចប់ ទម្ងន់​២,៥៥ ក្រាម។

​ករណី​ទី​២.នៅ​វេលា​ម៉ោង​១​យប់​ថ្ងៃទី​៩ ខែ​សីហា​ ឆ្នាំ​២០១៧​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ នៅ​ចំណុច​ ក្រុម​ទី​១​១​ភូមិ​ ៣ សង្កាត់​លេខ​៣ ឈ្មោះ​ ហែម​ ឈាន់​ ភេទប្រុស​ អាយុ​២​៤​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ​ មុខ​របរ​កម្មករ​សំណង់​ ដោយ​ចាប់​យក​បាន​ថ្នាំញៀន​១​កញ្ចប់​ទម្ងន់​០,៦ក្រាម។ 

​ករណី​ទាំង​ពីរ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​៕

adverise with khmeread