adverise with khmeread Yaya and pablo

Roberto Mancini ចាប់អារម្មណ៍ Yaya Toure និង Pablo Zabaleta

​    ​អតីត​គ្រូបង្វឹក​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​លោក Roberto Mancini ចង់​ជួបជុំ​ជា មួយ​នឹង​កីឡាករ Yaya Toure និង Pablo Zabaleta នៅ​ក្លឹប Inter Milan​។

​     លោក Roberto Mancini ចង់​ទាក់ទង​កីឡាករ​ទាំងពីរ​មកលេង​នៅ​ក្លឹប Inter Milan នៅ​រដូវក្តៅ​។ លោក Mancini ចាប់អារម្មណ៍​នៅពេល​ដឹងថា City ត្រៀមខ្លួន​លក់ Yaya ហើយ​ព្យាយាម​ចុះកិច្ចសន្យា​ផ្ទេរ​កីឡាករ​រូបនេះ​កាលពី​រដូវក្តៅ​ឆ្នាំមុន​។​

​    ​អនាគត​របស់ Yaya វ័យ​៣២​ឆ្នាំ​នៅ​មិនទាន់​ច្បាស់​នៅឡើយ ដោយសារ នៅ​រដូវក្តៅ​ខាងមុខនេះ​លោក Pep Guardiola នឹង​មក​ស្នង​តំណែង​លោក Manuel Pellegrini ហើយ​លោក Pep Guardiola ធ្លាប់បាន​លក់ Yaya មក​ឲ្យ​City កាល​លោក​នៅ​ដឹកនាំ​ក្លឹប Barcelona​។​

​    ​ចំណែក  Pablo Zabaleta វ័យ​៣១​ឆ្នាំ ក៏​មិនទាន់​ប្រក​ដ​អំពី​អនាគត​នៅ​ក្លឹប City ផងដែរ​។ បន្ទាប់ពី​លេង​ចាញ់​ក្រុម Leicester កីឡាករ​រូបនេះ​សង្ឃឹមថា វត្តមាន​របស់លោក Pep Guardiola នឹង​នាំ​ការផ្លាស់ប្តូរ​មក​ពហុកីឡាដ្ឋាន Etihad​។ ប៉ុន្តែ​ខ្សែការពារ​អា​ហ្ស​ង់​ទីន​រូបនេះ​ក៏បាន​គិតថា លោក Guardiola អាច​នឹង​រក​កីឡាករ​ថ្មី​មក​ជំនួស​ដោយសារតែ​ខ្លួន​មាន​របួស​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់