បុរសជនជាតិចិនកំពុងដេកសុខៗស្រាប់តែព្រឹកឡើងស្លាប់

​ភ្នំពេញ ៖ មានករណីបុរសជនជាតិចិនម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលបង្កការភ្ញាក់ផ្អើល នៅថ្ងៃ១០ សីហា ឆ្នាំ២០១៧ វេលាម៉ោង ៥ព្រឹកនៅផ្ទះជួល លេខ៣E2 ផ្លូវ ១៦១ (ឌឿងហែម) សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា។

​ប៉ូលិសនិយាយថា បុរសដែលដេកស្លាប់ឈ្មោះ សាង វិនចុង (Shang Wenzhong) ចិនអាយុ ៥៤ឆ្នាំ (២៤ កក្កដា ១៩៦៣) មុខរបរលក់គ្រឿងជ័រក្មេងលេង កាន់លិខិតឆ្លងដែនលេខ E57997512 ចូលមកកម្ពុជានៅថ្ងៃទី 23 May 2017 ផុត 26 Nov 2017 បាន ដេកស្លាប់ក្នុងបន្ទប់ជួលស្នាក់នៅប្រចាំខែរបស់ខ្លួនផ្ទះខាងលើ។

​តាមការពិនិត្យសន្និដ្ឋានរបស់លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន សពស្លាប់ដោយគាំងបេះដូង (អាចបណ្តាលមកពីជំងឺលើសឈាម)។ សពបានប្រគល់ជូនក្រុមគ្រួសារយកទៅតម្កល់ទុកនៅវត្តអង្គតាមិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread