Danny Ross: ខ្ញុំមិនទាន់ទទួលបានប្រាក់ឈ្នួលដែលសមនឹងសមត្ថភាពរបស់ខ្ញុំទេ

ខ្សែការពារ Danny Ross និយាយថា ខ្លួនមិនទាន់ទទួលបានប្រាក់ឈ្នួល​ដែលស័ក្តិ​សមទៅនឹងអ្វីដែលខ្លួនបានធ្វើនៅក្លឹប Tottenham នោះទេ​ខណ:ពេល​មានកំពុងមានការបារម្ភពីអនាគត។

 

ខ្សែការពាររូបនេះបានសារភាពថា ខ្លួននឹងចាកចេញពីក្លឹប Tottenham ប្រសិនបើខ្លួនទទួលបានសំណើសមស្របមួយ។ ខ្សែការពារអង់គ្លេសរូបនេះ ត្រូវបានភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរទៅក្លឹប Chelsea ។

 

Ross ដែលអវត្តមានពីការប្រកួតដោយសាររបួសនោះ បាននិយាយថា “តាមការយល់ឃើញរបស់ខ្ញុំ ខ្ញុំគួរទទួលបានប្រាក់ឈ្នួលច្រើនជាង​អ្វីដែលខ្ញុំ​ទទួលបានពេលនេះ។ ប្រសិនបើអ្នកគិតថា អ្នកមានតម្លៃខ្លួនកម្រិតណាមួយនោះ ហេតុអ្វី ក៏ត្រូវទទួលយកតម្លៃតិចជាងនេះ? ខ្ញុំមិនមែនជាមនុស្សប្រភេទនេះទេ”។

 

Ross បានបន្តថា ប្រសិនបើខ្ញុំស្ថិតក្នុងកម្រិតលេងដូចកាលពីរដូវកាលមុន នោះខ្ញុំនឹងធ្វើឲ្យប្រាកដថា តើខ្ញុំគួរទទួលបានតម្លៃកម្រិតណា​ “ខ្ញុំមិននិយាយថា ខ្ញុំចង់ចាកចេញទេ ប៉ុន្តែប្រសិនបើអ្វីមួយមកដល់ហើយច្បាស់លាស់នោះ ខ្ញុំគ្មាន​ការបារម្ភទេ”៕

 

 

adverise with khmeread