Goat2 2682145a

ពពែ​មួយ​ក្បាល​រួមទាំង​ម្ចាស់​ផង​ត្រូវបាន​ចាប់ខ្លួន​ពីបទ​បំផ្លាញ​សួន​របស់​ចៅក្រម​ម្នាក់​

​    ​កុំ​លេងសើច​ក្បែរ​សួន​របស់​ចៅក្រម​។ នេះ​គឺជា​មេរៀន​មួយ ដែល​បង្រៀន​ដល់​បុរស​ម្នាក់​នៅ​ឥណ្ឌា​ភាគ​កណ្តាល​បន្ទាប់ពី​គាត់ និង​ពពែ​របស់គាត់ ត្រូវបាន​ចាប់ខ្លួន​ពីបទ​បំផ្លាញ​មួយ​លើក​ជា​ពីរលើក​ទៅលើ​សួន​របស់​មន្ត្រីការិយាធិបតេយ្យ​ជាន់ខ្ពស់​មួយរូប​។ 

​    ​ប៉ូលិស​ក្នុង​រដ្ឋ​ឆា​ធី​ស​ហ្គា (Chhattisgarh) បានរៀបចំ​ចាត់វិធានការ​ក្នុង​រឿងនេះ​ដោយបាន​កសាង​សំណុំរឿង​មួយ​ប្រឆាំងនឹង​សត្វ​ពពែ និង​ម្ចាស់​របស់​វា ឈ្មោះ អាប់​ឌុល ហាស​សាន់ (Abdul Hassan) បន្ទាប់ពី​វា​ស៊ី​ផ្កា​របស់លោក​ចៅក្រម​ប្រចាំ​ស្រុក​រូបនោះ​។ 

​    ​មន្ត្រីប៉ូលិស​លោក​រ៉ាំ សេ​វ៉ា​ក់ ប៉ៃ​ក្រា (Ram Sewak Paikra) មកពី​ទីប្រជុំជន​ចា​ណាក់​ពួរ (Janakpur) ក្នុងស្រុក​កូរ៉េ (Korea) បាន​និយាយថា ទាំង​ម្ចាស់​ទាំង​សត្វ​ក្រោយមក​ត្រូវបាន​ដោះលែង​ដោយ​ការ​បង់លុយ​នៅក្រៅ​ឃុំ ប៉ុន្តែ​ប្រឈម​ការចោទប្រកាន់​បឋម​ពីបទ​បង្ក​ការ​ខូចប្រយោជន៍ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​។ 

​    ​លោក​ប៉ៃ​ក្រា​បាន​និយាយថា "​ពពែ​និង​ម្ចាស់​បាន​ស្ថិតក្រោម​ការឃុំ​ឃាំង​នៅ​ប៉ុស្តិ៍​ប៉ូលិស និង​ឥឡូវ​បាន​ដោះលែង​វិញ​ហើយ​។ តាមច្បាប់​មាត្រា​ទី ៤២៧ និង​៤៤៧ នៃ​ក្រមព្រហ្មទណ្ឌ​របស់​ឥណ្ឌា បទល្មើស​បែបនេះ​គឺអាច​បង់លុយ​ធានា​ក្រៅ​ឃុំ​បាន​"៕

ប្រភព៖ ថេឡេក្រាប

មតិយោបល់