លួចនុះលួច!!! ចាប់បានចោរលួចកាបូបបានម្នាក់...

កណ្ដាល ៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបីនាក់ ក្នុងករណីលួចកាបូប នៅថ្ងៃទី១១ សីហា ២០១៧ ម៉ោង០៤ និង៣០នាទី នៅចំណុចស្តុបស្ពានព្រែកហូរ ភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ​ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនរងគ្រោះ​ឈ្មោះ តុប មុន្នីរ័ត្ន ភេទស្រី អាយុ៦៥ឆ្នាំ ទីលំនៅ​ ភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្ត​កណ្តាល មុខរបរពេទ្យ។

ជនល្មើស​០៣នាក់៖ ១-ឈ្មោះយ៉ែម ស៊ីណា ភេទប្រុស​ អាយុ២៧ឆ្នាំ ទីលំនៅ​ ភូមិព្រែកតានូ សង្កា​ត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ មុខរបរ មិនពិតប្រាកដ​(ឃាត់ខ្លួន​), ២-ឈ្មោះ ហើម ភេទប្រុស​អាយុ៣៣ឆ្នាំ ទីលំនៅ​ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ រាជធានីភ្នំពេញ​ មុខរបរ មិនពិតប្រាកដ​(គេចខ្លួន​) និង ៣-ឈ្មោះ ណែត ភេទប្រុស​អាយុ៣​៧​ឆ្នាំ ទីលំនៅ​ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ រាជធានីភ្នំពេញ​ មុខរបរ មិនពិតប្រាកដ​(គេចខ្លួន​)។

សម្ភារ​:បាត់បង់៖ -កាបូបដៃ ០១, -ទូរស័ព្ទដៃ០១គ្រឿងម៉ាកSAMUNGពណ៌ខ្មៅ, -ប្រាក់រៀល ១​លានរៀល, -ប្រាក់ដុល្លារ៥១ដុល្លារ, -ខ្សែកប្លាទីន១ខ្សែ, -ខ្សែដៃប្លាទីន៣ខ្សែទម្ងន់៣ដំឡឹង និង
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់សាម៉ីខ្លួន០១សន្លឹក។

វត្ថុតាងចាប់យក៖ -កន្ត្រកយួរដៃធ្វើអំពីជ័រពណ៌ក្រឡាក្រហម០១(របស់ជនរងគ្រោះ), -អត្តសញ្ញា​ណប័ណ្ណសញ្ជាតិខ្មែររបស់ឈ្មោះ​ស៊ីឌឿន រចនាបុត្រចំនួន០១ (លួចពីចាក់អង្រែមក), -កាំបិតប៉័ងតោ០១(លួចពីចាក់អង្រែ),​ -កាំបិតចុងស្រួចបាក់ដង០១(លួចពីចាក់អង្រែ), -កូនពិល​ពណ៌លឿង០​១(របស់ជនល្មើស), -ខ្សែក្រវ៉ាត់១(លួចពីចាក់អង្រែ), -អាវដៃវែងពណ៌ស០១មានប៉ាក់
ឈ្មោះ​ស៊ីឌឿន រចនាបុត្រ(លួចពីចាក់អង្រែ) និង-កាបូបស្ពាយពណ៌ខ្មៅ០១(លួចពីចាក់អង្រែ)។

ប៉ូលិសបន្តថា នៅវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះកំពុងអង្គុយចាំឡានដោយទុកកន្ត្រកដែលមានដាក់សម្ភារៈដូចបានបាត់បង់ខាងលើ នៅខាងក្នុងកន្ត្រកនៅជិតខ្លួន ភ្លាមនោះក្រុមជនល្មើស​ បានឈប់ម៉ូតូនៅក្បែរហើយឆ្លៀតពេលជនរងគ្រោះ​ងាកមុខចេញ ស្រាប់តែជនល្មើសឈ្មោះ យ៉ែម ស៊ីណា បានចុះពីលើម៉ូតូទៅលួចយក ពេលនោះត្រូវជនរងគ្រោះឃើញ​ទាន់ ក៏ស្រែកថា ចោរៗ ហើយសមត្ថកិច្ចដែលកំពុងល្បាតនៅក្បែរនោះក៏បានជួយអន្តរាគមន៍ ឃាត់ខ្លួនជនល្មើសបានម្នាក់ រួមទាំងវត្ថុតាងយកមកសាកសួរនៅប៉ុស្តិ៍តាក្តុល។ ចំណែកឯបក្ខពួក០២នាក់ទៀតបានជិះម៉ូតូគេចខ្លួន​បាត់។ 

នៅចំពោះមុខ​សមត្ថកិច្ចជនល្មើសបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាព​លួច​យក សម្ភារៈរបស់ជនរងគ្រោះ​ប្រាកដមែន ហើយមុនមកលួចនៅភូមិតាក្តុលត្បូងនេះ ខ្លួននិងបក្ខពួក បានលួចយកកាបូបគេនៅចាក់អង្រែលើដូច បានចាប់យកខាងលើ ហើយបានបន្ត​មកលួចនៅគល់ស្ពានព្រែកហូរទៀត ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន​បានតែម្តង។

ករណីនេះ សមត្ថកិច្ចក្រុងតាខ្មៅកំពុងបន្តចាត់ការ តាមនីតិវិធី៕

adverise with khmeread