ចិនថានឹងការពារកូរ៉េខាងជើងបើអាមេរិកវាយប្រហារជាមុន តែបើគីម ជុងអ៊ុន វាយមុន ចិននៅស្ងៀម!

ចិននឹងចេញមុខអន្តរាគមន៍ ប្រសិនបើអាមេរិកវាយប្រហារទៅលើកូរ៉េខាងជើងមុន ហើយនឹងមានតែស្ថិតនៅលើអព្យាក្រឹតប៉ុណ្ណោះ ប្រសិនបើលោក គីម ជុងអ៊ុន វាយប្រហារសហរដ្ឋអាមេរិកមុននោះ។ នេះបើយោងតាមកាសែតរដ្ឋមួយបានចេញផ្សាយ។

វិចារណកថាមួយនៅក្នុងវេបសាយ Global Times បានព្រមានថា ចិនក៏គួរតែបញ្ជាក់ឱ្យច្បាស់ផងដែរថា ប្រសិនបើកូរ៉េខាងជើងបើកការបាញ់ប្រហារមីស៊ីលដែលគំរាមគំហែងទៅលើដែនដីរបស់អាមេរិកមុន ហើយអាមេរិកនឹងសងសឹកវិញ ចិននឹងបន្តនៅអព្យាក្រឹត។

កាសែតរដ្ឋរបស់ចិនបានសរសេរថា "ប្រសិនបើអាមេរិក និងកូរ៉េខាងត្បូងបើកការវាយប្រហារ និងព្យាយាមដើម្បីផ្តួលរលំរបបកូរ៉េខាងជើង និងផ្លាស់ប្តូរគោលនយោបាយឧបទ្វីបកូរ៉េ ចិននឹងការពារពួកគេពីការធ្វើដូច្នេះ"។

ការប្រមានមួយនេះបានកើតឡើងចំពេលដែលភាពតានតឹងរវាងអាមេរិក និងកូរ៉េខាងជើងកំពុងកើនឡើងយ៉ាងអាក្រក់៕


 

adverise with khmeread