លោក Jose Mourinho ចង់បានខ្សែការពារស្លាបឆ្វេងម្នាក់ទៀត

​លោក Jose Mourinho កំពុងស្វែង​រក​ខ្សែ​កា​រពារឆ្វេង​ម្នាក់​ទៀត​ ខណៈ​លោក​ប្រឹងប្រែង​ពង្រឹងនៅចំណុច​ខ្សោយ​ក្នុងក្រុម​ជម្រើស​របស់​​ Man Utd ​មុន​ការ​ចាប់ផ្តើម​យុទ្ធនាការលើក​ទី​២របស់​លោក​នៅ​ក្រប​ខណ្ឌ​​ EPL​។

លោក Mourrinho ចង់​ផ្ទេរ​កីឡាករ​ដែលមានគុណភាពកម្រិត CL​ ដើម្បី​បំពេញតួនាទី​ការពារស្លាបឆ្វេង​របស់លោក។ កីឡាករ​អន្តរជាតិ​អង់គ្លេស Danny Rose គឺជា​ជម្រើស​មួយ​ក្នុងចំណោម​ជម្រើស​ដែល​លោក Mourinho ​កំពុង​ពិចា​រណា។

​លោក Mourinho ក៏កំពុង​ពិនិត្យ​មើល​ជម្រើស​នៅ​ក្រៅទឹកដី​អង់គ្លេស​ផងដែរ​។ នៅមានជម្រើស​មួយចំនួន​ទៀត ប៉ុន្តែ​ក្នុងលីក គេមើលឃើញមានការ​ចាប់​អារម្មណ៍ខ្លាំង​លើ​ Ross ៕

adverise with khmeread