Arsenal ប្រកាសផ្តល់ប្រាក់ឈ្នួល ៣០០.០០០ផោនដល់ Alexis Sanchez

​ក្រុមកាំភ្លើងធំ Arsenal បានសម្រេច​ផ្តល់​កិច្ច​សន្យា​ថ្មីដែលមានប្រាក់ឈ្នួល ៣០០.០០០​ផោន​ក្នុងមួយសប្តាហ៍​ដល់​ខ្សែប្រយុទ្ធ Alexis Sanchez។​

កិច្ច​ព្រមព្រៀងបច្ចុប្បន្ន​របស់​ Sanchez នឹងចប់នៅ​ដំណាច់​រដូវកាល​នេះ ហើយខ្សែប្តយុទ្ធរុបនេះ​បានបដិសេធ​មិន​បន្ត​កិច្ចសន្យាដែលកន្លងទៅ Arsenal បាន​ផ្តល់​ប្រាក់ឈ្នួល​២២៥.០០០​ផោន​ ក្នុងមួយសប្តាហ៍ និង​មាន​ប្រាក់​លើក​ទឹក​ចិត្ត​បន្ថែមទៀត ដែលអាចកើន​ដល់​២៧០.០០០​ផោន​ក្នុងមួយសប្តាហ៍។​

​ប៉ុន្តែ​ Sanchez បាន​បង្ហាញថា ខ្លួន​ចង់​បាន​ប្រាក់​ឈ្នួល​ចាប់​ពី​៣០០.០០០​ផោន​ឡើង​ទៅ​ មុន​ពេល​ពិចារណា​ទទួ​ល​យក​កិច្ច​ព្រមព្រៀង​ថ្មី​។ ​គេ​នៅ​​ចាំមើល​ថា តើ​ការផ្តល់​កិច្ច​សន្យា​ថ្មីនេះ​នឹងអាចធ្វើឲ្យ​ Sanchez ទទួល​យក​បាន​ឬយ៉ាង ណា។

​ក្លឹបធំៗដូចជា Man City និងក្លឹប Paris Saint-Germain ចង់បាន​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ឈីលី​រូបនេះ​ ប៉ុន្តែអ្នកចាត់ការក្រុម Arsenal ​លោក Arsene Wenger មាន​ទំនុក​ចិត្តយ៉ាងខ្លាំងថា Sanchez នឹងនៅបន្តអនាគតជាមួយ​ Arsenal ។ គ្រូ បង្វឹក​រូបនេះ​បានបដិសេធ​មិនទទួល​យក​សំណើណាមួយសម្រាប់ផ្ទេរកីឡាករ​ វ័យ​២៨​ឆ្នាំ​រូបនេះទេ​ បើទោះបី​ជា​មាន​ការគំរាមថា អាចនឹងបាត់បង់កីឡាករ​រូបនេះដោយឥតតម្លៃខ្លួន​ក៏ដោយ៕

adverise with khmeread