adverise with khmeread 1

អគ្គិភ័យ​ឆេះ​ផ្ទះ​បន្តិចបន្តួច​នៅ​ក្រុង​តាខ្មៅ​

      កណ្តាល​៖​ករណី​អគ្គីភ័យ​មួយ​កើតហេតុ​ថ្ងៃទី​១១ ខែកុម្ភ​:​ឆ្នាំ​២០១៦ វេលា​ម៉ោង​១​និង​១០​នាទី​នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ​ណុប ឈុនលី ភេទ​ស្រី អាយុ​៦៦​ឆ្នាំ នៅ​ភូមិ​ព្រែក​ឫស្សី សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល​បណ្តាល​ឲ្យ​ខូចខាត​តិចតួច​លើផ្ទះ​ទំហំ​៨​គុណ​១២​ម៉ែត្រ​,​ម៉ូតូ​០១​គឿង​,​ទូរ​ស្សន៍ ០១​គឿង​។​

     គ្រោះថ្នាក់​អគ្គីភ័យ​នេះ​មិន​ឆេះ​រាល​ដល់ផ្ទះ​ប្រជា​ពល​រដ្ន​ផ្សេងទៀត​ឡើយនិង​បាន​ជួយ​អន្តរាគមន៍​ពី​រថយន្ត​ពន្លត់​អគ្គី​ភយ​របស់​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត កណ្តាល​ចំនួន​២​គឿង​បាន​ប្រើប្រាស់​ទឹក​អស់​១២,០០០ លីត្រ​ស្មើនឹង​២​រថយន្ត​។​

      ប៉ូលិស​និយាយថា មូលហេតុ​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង ហើយ​បាន​រលត់ទៅវិញ​នៅ​ម៉ោង​១​និង​៣៥​នាទី ថ្ងៃ​ដដែល ៕

adverise with khmeread

មតិយោបល់