ឃាត់ខ្លួនជនសង្ស័យ ០៤ នាក់ ​ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

​សៀមរាប ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប នៅវេលាម៉ោង១៥ និង០០នាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧។

ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ៖ ០១.ឈ្មោះ ឌី សុរិន ភេទប្រុស អាយុ​១៧ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប (ចាត់ចែង) (មានសារធាតុញៀនក្នុងខ្លួន), ០២.ឈ្មោះ សឿម សំ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប (ចាតចែង) (មានសារធាតុញៀនក្នុងខ្លួន), ០៣.ឈ្មោះ សៀង រស្មី ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប (ចាត់ចែង) (មានសារធាតុញៀនក្នុងខ្លួន) និង០៤.ឈ្មោះ វី យេន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរគ្មាន  ទីលំនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប (ជួញដូរ) (មានសារធាតុញៀនក្នុងខ្លួន)។

ដកហូតវត្ថុតាងមានម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន ០៣កញ្ចប់ ទំងន់០,៧ក្រាម ទាំងសំបក និងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧៕

adverise with khmeread