រថយន្តបុកម៉ូតូបណ្តាលឱ្យនារីម្នាក់នាក់ជើងឆ្វេងនៅស្រុកកណ្ដាលស្ទឹង

កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូបណ្ដាលឱ្យរបួសធ្ងន់០២នាក់ស្រី បាក់កជើងឆ្វេង និងរបួសស្រាលម្នាក់ស្រីកើតហេតុវេលាម៉ោង០៩ និង៥០នាទីថ្ងៃទី១២ សីហា ២០១៧ លើផ្លូវលេខ ២០B ចំណុចផ្លូវបំបែកជាបួន ភូមិឈើនាង ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

​ប៉ូលិសនិយាយថា ភាគី១-រថយន្តម៉ាកនីសសាន់ បែនពណ៌ខៀវ ពាក់ស្លាក លេខ ចង្កូតស្ដាំ TK.0269 បើកបរដោយឈ្មោះ ម៊ុត ចាន់ធឿន ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិធំឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បើកបរក្នុងទិសដៅពីជើងទៅត្បូង។

​ចំណែកភាគីទី២-ម៉ូតូម៉ាក nex ពណ៌សពាក់ស្លាកលេខកណ្ដាល 1P.4034 បើកបរដោយឈ្មោះ ប៉ុនឌី កញ្ញាពេជ្រ ភេទស្រី អាយុ១៦ឆ្នាំនៅភូមព្រែករកា ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល (បាប់ជើងឆ្វេង) មានអ្នករួមដំណើរ២នាក់ ស្រីនៅភូមិឃុំជាមួយគ្នា បើកបរក្នុងទឹសដៅពីលិចមកកើត (កាត់មុខគ្នា) របួសធ្ងន់២នាក់ បាក់ជើងស្រី និងស្រាលម្នាក់ស្រី  ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្នំពេញ។

​វត្ថុតាងរថយន្ត និងម៉ូតូ កម្លាំងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាន។

អ្នកបើកបររថយន្តបានឃាត់ខ្លួននាំមកសាកសួរនៅធិការដ្ឋានស្រុក។ ករណីនេះ បង្កឡើងដោយរថយន្ត ឆ្លងផ្លូវកៅស៊ូមិនប្រយ័ត្ន៕

adverise with khmeread