សិស្សស្រីថ្នាក់ទី៥ម្នាក់បានរត់លេងជំពប់ជើងបុកបង់ថ្មបណ្តាលឱ្យស្លាប់

​កណ្តាល ៖ មានករណីធ្វើប្រហែសរត់ជំពុបជើងដួលលើជ្រុងបង់ថ្មបណ្តាលឱ្យស្លាប់នាថ្ងៃទី១១ សីហា ២០១៧ ម៉ោងប្រហែល១០ និង១៣នាទី នៅចំណុចក្នុងបរិវេណសាលាបឋមសិក្សាជង្រុក នៅភូមិជង្រុក ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។    

ប៉ូលិសនិយាយថា ជនរងគ្រោះ ឈ្មោះ ឡុញ ស្រីវេត ភេទស្រី អាយុ១៣ ឆ្នាំជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី៥(ខ) នៅភូមិត្រពាំងអណ្តែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

​តាមការសួរចម្លើយរបស់សាក្សីឈ្មោះ ឆន អង្គារណារា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរគ្រូបង្រៀននៅសាលាបឋម សិក្សាជង្រុក នៅភូមិត្រពាំងរាំង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាលបានឱ្យដឹងថាម៉ោង៨ និង៣០នាទីបានឱ្យកូនសិស្សចេញលេង មួយសន្ទុះធំមកហើយ។ ស្រាប់តែមានកូនសិស្សរត់ទៅប្រាប់គាត់ថា ឈ្មោះ ឡុញ ស្រីវេត បានរត់ជំពុបជើងដួលលើជ្រុងបង់ថ្មចំបំពងក។

​ពេលនោះគាត់រត់មកលើជនរងគ្រោះនៅដង្ហើមតិចៗ គាត់ក៏ស្រែកហៅលោកគ្រូៗជួយយកទៅពេទ្យ ហើយក៏លើកជនរងគ្រោះដាក់ឡានយកទៅពេទ្យគ្លីនីចឯកជន ជន សំអាត ភូមិអន្ទង់ក្រវៀន ឃុំម្កាក់ ស្រុកអង្គស្នួល។

​បន្ទាប់មកលោកគ្រូម្នាក់ទៀតមកប្រាប់ឪពុកម្តាយជនរងគ្រោះថាកូនរត់ដួលលើជ្រុងបង់ថ្មឥឡូវយកទៅពេទ្យហើយ យកជនរងគ្រោះដល់ពេទ្យលោកគ្រូពេទ្យពិនិត្យថា ស្លាប់បាត់ហើយ។

​ឪពុកម្តាយនិងលោកគ្រូៗបង្រៀនក៏យកសពមកផ្ទះវិញ។ ក្រោយមកទើបផ្នែកជំនាញនគរបាលពិនិត្យវិភាគកន្លែងកើតហេតុស្រុក ចាប់ផ្តើមពិនិត្យ សព ដោយមានការចូលរួមពី លោកប្រធានក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យស្រុក មេភូមិ បងប្អូនជនរងគ្រោះ និងប៉ុស្តិ៍។ ចំពោះសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread