adverise with khmeread Unknown

ប្រទះឃើញកាកសំណល់មិនទាន់ស្គាល់សារធាតុ ចំនួន៦២កេសធំ

     កំពង់ស្ពឺ ៖ កាកសំណល់មិនទាន់ស្គាល់សារធាតុចំនួន៦២កេសធំ ៗ ដឹកតាមកុងទីនរ័ កាលពីព្រឹកថ្ងៃទី៥ធ្នូ ត្រូវបានគេប្រទះឃើញ ជនមិនស្គាល់អត្តសញ្ញាណយកទៅទម្លាក់ ចោល នៅក្នុងដីឡូតិ៍មួយកន្លែងស្ថិតក្នុង ភូមិជៃតាកូន ឃុំរកាកោះ ស្រុកគងពិសី ធ្វើឲ្យមាន ការភ្ញាក់ផ្អើល ដល់សមត្តកិច្ច ។  ព័ត៌មានជំហានដំបូងបានឲ្យដឹងថា កាកសំណល់ខាងលើ ជារបស់ក្រុមហ៊ុនយាំងស៊ីងម៉ៅ ។
    នៅព្រឹកថ្ងៃអាទិត្យទី៦ធ្នូឆ្នាំ២០១៥លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងប៉ូលិស​ជាតិ  បានដឹកនំាកម្លំាងជំនាញចុះពិនិត្យកាកសំណល់នោះ ដែលសមត្តកិច្ចសង្ស័យពាក់​ពន្ធសារធាតុញៀន ។
     លោកឧត្តមសេនីយ៍ឯកម៉ក់ ជីតូបានបង្ហើបឲ្យដឹងថា តាមសេចក្តីរាយការពីកន្លែងកើត​ហេតុ គេសង្ស័យកាកសំណល់ជាង៦៤កេសនោះ ដឹកមកពីប្រទេសអាហ្រ្វិក ដោយឆ្លងកាត់​កំពង់ផែក្រុងព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា យកទៅបោះចោលនៅចំណុចភូមិ​សាស្ត្រក្នុងខេត្តកំពុងស្តឺ ។
    ទោះយ៉ាងណាព័ត៌មាននេះមិនទាន់ជាផ្លូវការទេ រង់ចាំការធ្វើកោសល្យវិច័យពីសំណាក់​សមត្តកិច្ចជំនាញ និងការស្រាវជ្រាវរកម្ចាស់ការសំណល់នោះឃើញ ទើបដឹងថាជាសារធាតុអ្វី និងនាំចូលពីប្រទេសណា ឆ្លងកាត់តាមច្រកណា ? ។
    គួររំលឹកថា ប៉ុន្មានខែមុននេះ ក៏ត្រូវជន១ក្រុមនាំយកកម្ទេចកន្ទុយបារីរាប់សិបតោន ចូល​តាមច្រកព្រំដែនដូង៧ដើម ស្រុកមេមាត់ ខេត្តត្បូងឃុំ ពីប្រទេសវៀតណាម យកទៅចោល​នៅភាគឥសាន្តប្រទេស រួចក៏ស្ងាត់ឈឹង៕

adverise with khmeread

មតិយោបល់