adverise with khmeread 2

ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ដកហូត​ថ្នាំញៀន​មួយចំនួន​នៅ​ខណ្ឌដូនពេញ​

     ភ្នំពេញ ៖ ប៉ូលិស​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​២​បាន​បង្ក្រាប​ករណី ចែកចាយ​គ្រឿងញៀន ជា​បន្តបន្ទាប់ ក្នុង​មូលដ្ឋាន​របស់ខ្លួន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​៤​នាក់ និង​ដកហូត​ថ្នាំ​មួយចំនួន​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី យប់​ថ្ងៃទី​១០ ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦ នៅ​ចំណុច​ច្រកចូល​ភូមិ​៩ សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ ។​

     ប៉ូលិស​និយាយថា ដំបូង​ប៉ូលិស​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​គឺ​ទី​១-​ឈ្មោះ សៅ សាវឿន អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ផ្ទះជួល ម្តុំ​សាលា​សន្ធរម៉ុក ខណ្ឌទួលគោក និង​ទី​២​ឈ្មោះ រិត សោ​ភ័​ណ្ឌ អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ជាមួយគ្នា​។​

    ក្រោយ​ចាប់ខ្លួន សមត្ថកិច្ច​បាន​ដកហូត ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១​កញ្ចប់ លុយ​មួយចំនួន និង​ម៉ូតូ​មួយគ្រឿង ម៉ាក ស៊ុយ​ស៊ុយ​គី​និ​ច ពណ៌​ស លាយ​ផ្កាឈូក​ស្លាក​លេខ​កណ្តាល​1Q-5256 ទូរស័ព្ទ​មួយគ្រឿង និង​កាបូបដៃ​២​។​

   នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​ប៉ូលិស​ប៉ុស្តិ៍​ស្រះចក បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ផ្សេងទៀត​នៅ​ចំណុច​ផ្លូវ​រថភ្លើង ភូមិ​៣​ប្លុក​បឹងកក់​សង្កាត់​ស្រះចក​។​

    ប៉ូលិស​និយាយថា​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​ទី​១-​ឈ្មោះ សៅ ស្រី​ដា ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​មិន​ប្រាកដ មាន​ទីលំនៅ​ផ្ទះជួល ផ្លូវ​រថភ្លើង ភូមិ​៣ សង្កាត់​ស្រះចក និង​ទី​២​ឈ្មោះ​គ្រី ចាន់ថន អាយុ​២០​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

    ក្រោយ​ចាប់ខ្លួន​សមត្ថកិច្ច​បាន​ដកហូត គ្រឿងញៀន​ប្រភេទ ក្រាម​ពណ៌​ស​ថ្លា​(​ម៉ា​ទឹកកក​)១​កញ្ចប់ និង​សម្ភារ​:​មួយចំនួនទៀត​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់ ខាងលើ​កំពុង​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕


adverise with khmeread

មតិយោបល់