Diego Costa ជាប់គាំងក្នុងជម្លោះផ្លូវច្បាប់ជាមួយក្លឹប Chelsea

          នៅពេលនេះខ្សែប្រយុទ្ធ Diego Costa កំពុងជាប់ក្នុងជម្លោះផ្លូវ​ច្បាប់​ជា​មួយ​ក្លឹប​​ Chelsea​ ហើយ​មិន​ទាន់ប្រាកដថា ​នឹងអាចវិលត្រឡប់​មក​ក្លឹបវិញ​នៅ​ពេលណានោះទេ។

          Costa គឺជាកីឡាករដែល​រកបានគ្រាប់បាល់ច្រើនជាងគេរបស់ក្លឹប Chelsea កាល​ពី​រដូវកាល​មុន។ Costa ទទួល​បាន​ប្រាក់ឈ្នួល​១៤០.០០០​ផោន​ក្នុងមួយសប្តាហ៍​ ប៉ុន្តែកីឡាកររូបនេះ​មិន​ទាន់​បានត្រឡប់​មក​ហ្វិកហាត់នៅឡើយ​ទេ​ បន្ទាប់ពី​មានជម្លោះពាក្យ​សម្តី​ជាមួយ​គ្រូ​បង្វឹកលោក Antonio Conte ដែល​អះអាងថា​ Costa លែងមានអនាគត​នៅ​ក្លឹប​​ Chelsea ទៀតហើយ។

          តំណាងរបស់​ Costa បានចោទប្រកាន់​លោក Conte ថា បង្ខំឲ្យ​កីឡាករ​រូប​នេះ​ចាកចេញ ហើយ​ឥឡូវនេះ ក្លឹប​កំពុងជាប់គាំងក្នុងជម្លោះផ្លូវច្បាប់​ដែល​ធ្វើ​ឲ្យ​ភាគីទាំងសងខាងកំពុង​ប្រឈមមុខដាក់គ្នា​។

          នៅពេល​សួរនាំ​ថា តើ Costa នឹងវិលត្រឡប់​មក​វិញឬយ៉ាងណា គ្រូបង្វឹក​ Chelsea លោក Conte ​បានសារភាពថា “​ខ្ញុំមិនដឹងទេ។ គ្មានព័ត៌មាននេះទេ”៕

adverise with khmeread