Man Utd កំពុងពិចារណាផ្តល់កិច្ចសន្យាដល់ Zlatan Ibrahimovic

          ខ្សែប្រយុទ្ធ Zlatan Ibrahimovic កំពុងធ្វើ​ការ​ចរចា​ជា​មួយ​ក្លឹប Man Utd ជុំវិញឱកាសនៃការ​វិលត្រឡប់​មក​វិញនៅ​ឆ្នាំ​២០១៨​នេះ។ អាជីព​របស់ Zlatan នៅពហុកីឡាដ្ឋាន Old Trafford ទំនងជា​ត្រូវ​បញ្ចប់​ បន្ទាប់ពី​រដូវកាល​ដំបូង​នៅ​អង់គ្លេស​ត្រូវបាន​កាត់បន្ថយ​ដោយ​សារបញ្ហា​របួស​កាលពីខែមេសា​ ហើយ​ក្លឹប  Man Utd សម្រេចមិនបន្ត​កិច្ច​សន្យា​ដល់​កី​ឡាករ​វ័យ៣៥​ឆ្នាំ​រូបនេះ។

          ប៉ុន្តែទោះជា​យ៉ាងណា អ្នកចាត់ការ Man Utd លោក Jose Mourinho បាន​ព្រលយ​ពាក្យ​កាលពីប៉ុន្មានសប្តាហ៍​នេះ​ជុំវិញលទ្ធភាពនៃការ​ត្រឡប់​មក​វិញ​របស់ Zlatan ហើយ​បញ្ជាក់នៅមុនរដូវកាល​ថ្មីនេះថា ការពិភាក្សា​បាន​ចាប់ផ្តើម​ជាមួយ​នឹង​កីឡាករ​រួមទាំង​ភា្នក់ងារលោក​ Mino Raiola ផងដែរ។

          លោក Mourinho បាននិយាយថា “​វាច្បាស់ណាស់តាមរយៈ​អ្វីដែល​គាត់​បាន​ធ្វើ​កន្លងមក គឺមិនទាន់គ្រាប់គ្រាន់សម្រាប់គាត់ទេ។ គាត់​ចង់លេងបាល់ទាត់​ក្នុង​កម្រិត​កំពូល​ ដូច្នេះ​យើងបានពិភាក្សា​គ្នា​ពីលទ្ធភាព​សម្រាប់​គាត់​នៅ​ដំណាក់​កាល​ទី​២​នៃរដូវ​កាល​នេះ។

          ទោះបីជាក្លឹប​បានចំណាយ​៧៥លានផោនលើកិច្ចសន្យាផ្ទេរ Romelu Lukaku នៅរដូវក្តៅនេះក៏ដោយ ប៉ុន្តែ Man Utd ជឿថា នៅតែមានកន្លែង​ទំនេរ​សម្រាប់ Zlatan ៕

adverise with khmeread