ប៉ូលិសស្រុកពួក ឃាត់បុរសម្នាក់តាមដីកាតុលាការពីបទរំលោភសេពសន្ថវៈ

សៀមរាប ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង០៩ និង១៥នាទី កម្លាំងប៉ូលិសស្រុកពួក បានអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជនម្នាក់តាមដីកានៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ០៩ និង១៥នាទី ពីបទរំលោភសេពសន្ថវៈ។

ការចាប់ខ្លួនយោងតាមដីកាលេខ២២៦ របស់លោក ហុក ពៅ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ កម្លាំងប៉ូលិសបានឃាត់ខ្លួនឈ្មោះ យ៉ាន់ រ៉ាត់ ហៅរ៉ាត់ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិតាស្នេហ៍ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ពីបទរំលោភសេពសន្ថវៈដោយមានស្ថានទំងន់ទោស ប្រព្រឹត្តនៅចំណុចព្រៃរនាម តំបន់ស្រែប្រាំងកែងផ្ដៅ ស្ថិតនៅក្នុងឃុំពួក ស្រុកពួក ខេត្ត សៀមរាប កាលពីអំឡុងខែមិនា ឆ្នាំ២០១៤៕

adverise with khmeread