adverise with khmeread Index

ផ្សា​ស៊ីទែន​ប្រេង​ខុស​បច្ចេកទេស​ផ្ទុះ​របួសធ្ងន់​៤​នាក់​នៅ​ក្រុមហ៊ុន​PTT

     ភ្នំពេញ ៖ មាន​សម្លេង​ផ្ទុះ​មួយ​កើតឡើង​ប្រជាពលរដ្ឋ​ក្បែរ​ខាង នឹកស្មានថា​ផ្ទុះ​គ្រាប់បែក ម្នាក់ៗ​ភ័យ​ភ្នែក​នៅ​កញ្ចឹងក ហើយ​មាន​កម្ទេចកម្ទី​បំណែក​ដែក​ខ្ទាត​មកលើ​ដំបូលផ្ទះ​ពួកគាត់​នាំគ្នា​ភ័យ​ស្លន់ស្លោ ។​

     ហេតុការណ៍​ផ្ទុះ​នៅក្នុង​ក្រុមហ៊ុន​រថយន្ត​ដឹក​ប្រេង PTT គ្មាន​យីហោ​ដែលមាន​ទីតាំង​ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៤ ភូមិ​អង្គ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃទី​១០ ខែកុម្ភ​: ឆ្នាំ​២០១៦ ។​

    ប្រជាពលរដ្ឋ​បាននាំគ្នា​អើតមើល ទើប​ដឹងថា ផ្ទុះ​ស៊ីទែន រថយន្ត ដែល​ក្រុម​ជាង​ផ្សា​ស៊ីទែន​ប្រេង បង្ក​ឱ្យ​រងរបួស​មនុស្ស ធ្ងន់​ចំនួន​៤​នាក់ ខូចខាត​រយះ​ស៊ីទែន និង​ដំបូល​រោង​ខ្ទេច​តែម្តង​។​

    ភ្លាមៗ ខាង​ក្រុមហ៊ុន ព្យាយាម ដឹក​ជនរងគ្រោះ ទៅ​មន្ទីរពេទ្យ​បាត់​ហើយ​មិន​អនុញ្ញាតឱ្យ​អាជ្ញាធរ សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ធ្វើការ​ពិនិត្យ​ជាក់ស្តែង​នៅ​កន្លែង​កើត ហេតុ​ឡើយ ។​

    ជនរងគ្រោះ​ដែល​សមត្ថកិច្ច​ស្រង់​ឈ្មោះ​បាន​គឺ​១-​ឈ្មោះ​ឈឿន ពៅ​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​មុខរបរ​ជាង​ផ្សា​ដែក ២-​ឈ្មោះ​លី គឹម​ភក្តី​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ជាង​ផ្សា​ដែក​៣-​ឈ្មោះ​ទូច វ​ណ្ណី​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​មុខរបរ​ជាង​ផ្សា​ដែក​និង​៤-​ឈ្មោះ​ហេង លាភ​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរបរ​ជាង​ផ្សា​ដែក​ស្នាក់​នៅក្នុង​ក្រុមហ៊ុន​របួសធ្ងន់​ទាំង​៤​នាក់​ដេកពេទ្យ​លោក​ស​ង្ស​ឃ​២​នាក់​និង​គ្លី​និ​ច​ឯកជន​ចោមចៅ​២​នាក់​។​

    ក្រោយ​ការស្រាវជ្រាវ​ប៉ូលិស​អះអាងថា ផ្ទុះ​បណ្តាលមកពី​ពួក​ជាង​ទាំងនោះ​ផ្សា​ស៊ីទែន​ប្រេង​ចំណុះ​៣៦០០០​លីត្រ​មិន​បើក​គម្រប​ស៊ីទែន​ទើប​ផ្ទុះឡើង​រយះ​ធុង​ប្រែង​រថយន្ត​ម៉ាក​HINO​ពណ៌​ស​ខៀវ​ស្លា​លេខ​ភ្នំពេញ​3A-0543 ។​

    ក្នុងករណីនេះ​អាជ្ញាធរ​កំពុង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ព្រោះ​យានដ្ឋាន​ខាងលើនេះ​គ្មាន​យីហោ​អ្វី​សោះ ៕​

adverise with khmeread

មតិយោបល់