អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបបានជនសង្ស័យ ៤នាក់លក់ថ្នាំញៀន

ភ្នំពេញ​ ៖​ កម្លាំងល្បាតអាវុធហត្ថខណ្ឌច្បារអំពៅ និងខណ្ឌដូនពេញ បានបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យប្រុសស្រី ០៤នាក់ នៅថ្ងៃទី១១ សីហា ឆ្នាំ២០១៧ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងដកហូតក្រាមសថ្លក់ថ្នាំញៀន ​(ប្រភេទម៉ាទឹកកក) និងម្សៅពណ៌ស ០៧កញ្ចប់ ក្នុងនោលក់ថ្នាំញៀន​១នាក់ (ក្មេងមិនទាន់គ្រប់អាយុ) ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនមន្ទីរសង្គមកិច្ច ដើម្បីគ្រប់គ្រងវិញ។

​មន្ត្រីអាវុធហត្ថបានឱ្យដឹងថា​ជនសង្ស័យប្រុសស្រី ០៤ នាក់នោះ ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនបានជាបន្តបន្ទាប់គ្នាក្នុងថ្ងៃតែមួយរួមមាន៖ ១-ឈ្មោះ សុខ ពន្លឺ ប៉ឹ ភេទប្រុស អាយុ ៣៣ឆ្នាំ, ២- ឈ្មោះ សុខ ណាវី ហៅរ័ត្ន ភេទស្រី អាយុ ១៨ឆ្នាំ, ៣-ឈ្មោះ សុខ ពេជ្រ ហៅ ញ៉ុក ភេទស្រី អាយុ១២ឆ្នាំ ជាអនិតិជន (ក្មេងមិនទាន់គ្រប់អាយុ) ដែលជនសង្ស័យប្រុសស្រីទាំង ០២នាក់នេះ បានប្រើឱ្យលក់គ្រឿងញៀនជំនួសពួកវា ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្រ្កាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ បានប្រគល់ជូនទៅមន្ទីរសង្គមកិច្ច ដើម្បីគ្រប់គ្រងវិញ។

​មន្ត្រីដដែលបន្តថា​ រូបគេទាំង ០៣នាក់នេះ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅបង្រ្កាប និងឃាត់ខ្លួនបានកាលពីវេលាម៉ោង១០ និង៣០នាទីថ្ងៃទី១២ សីហា​២០១៧ នៅចំណុចផ្ទះជួលគ្មានលេខ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

​ចំណែកជនសង្ស័យទី៤-ឈ្មោះ សុខ សាន្ត ហោប្រុញ ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវបានកម្លាំងល្បាតអាវុធហត្ថខណ្ឌដូនពេញ បង្រ្កាប និងឃាត់ខ្លួនបាន កាលពីវេលាម៉ោង១០ និង៤៥នាទី យប់ថ្ងៃទី១១សីហា​ នៅចំណុចផ្លូវលេខ១៧២ កែងផ្លូវ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

​បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្រ្កាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

adverise with khmeread