លោក Jose Mourinho: ខ្ញុំមានការភ្ញាក់ផ្អើលដែល Chelsea ព្រមលក់ Nemanja Matic មកឲ្យ Man Utd

លោក Jose Mourinho បានបង្ហើបប្រាប់ថា ក្លឹប Manchester United មានការ យឺតយ៉ាវក្នុងការដាក់សំណើផ្ទេរកីឡាករ Nemanja Matic ពីព្រោះលោកមិនគិតថា ក្លឹប Chelsea យល់ព្រមលក់ខ្សែបម្រើឆ្នើមរូបនេះឲ្យទេ។

 

លោក Mourinho ដែលក៏ជាអ្នកចុះកិច្ចព្រមព្រៀងផ្ទេរ Matic មកលេងនៅ Chelsea កាលពីឆ្នាំ ២០១៤ផងដែរនោះ បានសម្រេចកិច្ចព្រមព្រៀងផ្ទេរកីឡាករ​រូបនេះជាលើកទី២ នៅពេលក្លឹបតោខៀវ​ Chelsea ទទួលយកសំណើផ្ទេរ ៣១,៥ លានផោនរបស់ Man Utd កាលពីខែមុន។

 

កិច្ចព្រមព្រៀងផ្ទេរនេះបានធ្វើឲ្យគ្រូបង្វឹក Antonio Conte មានកំហឹង ហើយ លោក Mourinho យល់ពីមូលហេតុ។

 

លោក Mourinho បាននិយាយថា “ខ្ញុំមិនបានគិតដល់ការផ្ទេរ Matic ទេ ពីព្រោះខ្ញុំមិនដែលចាប់អារម្មណ៍នឹងកីឡាករដែលខ្ញុំគិតថា មិនអាចទៅរួចនោះ ទេ។ ខ្ញុំគិតថា គ្មានឱកាសទេ”។

 

គ្រួបង្វឹកក្រុម Man Utd រូបនេះបន្តថា “ដូច្នេះនៅពេលខ្ញុំទទួលទូរស័ព្ទថា Matic ចង់មកលេងជាមួយខ្ញុំ ហើយចង់លេងឲ្យ Man Utd ហើយខ្ញុំអាចធ្វើបាន។ ខ្ញុំគិតថា គាត់គឺជាកីឡាករដ៏ស័ក្តិសម។

 

លោកបានបន្ថែមទៀតថា “នៅពេលខ្ញុំចូលរួមជាមួយ Man Utd កាល ពីឆ្នាំមុនខ្ញុំគិតភ្លាមថា យើងត្រូវការ Matic។ កីឡាករដូចគាត់មានមិនសូវច្រើន ទេ។ តែពីរបីនាក់ប៉ុណ្ណោះ។ គាត់គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករឆ្នើម ទាំងនោះ”៕

adverise with khmeread