adverise with khmeread Maxresdefault

រវាង​សាច់ប្រាក់ ១១.០០០ ដុល្លារ និង​ស្រី​ក្នុង​ក្តី​សុបិន តើ​ជ្រើស​យក​មួយណា​?

​    ​អ្នកលេង YouTube ម្នាក់​បានធ្វើ​ការសាកល្បង​ជាមួយ​គូស្នេហ៍​ជាច្រើន​គូ​នៅតាម​ដងផ្លូវ​ដើម្បី​រកមើល​ថា​តើ​ទំនាក់ទំនង​របស់​ពួកគេ​ខ្លាំងក្លា​កម្រិតណា និង​ថា​តើ​ការប្តេជ្ញាចិត្ត​របស់​ពួកគេ​ចំពោះ​គ្នា​ទៅវិញទៅមក​ខ្លាំងក្លា​កម្រិតណា​ដែរ​។ 

​    ​លោក​បាន​ចូលទៅ​កៀក​គូស្នេហ៍​មួយ រួច​សួរ​ទៅខាង​បុរស​ថា​តើ​ខ្លួន​អាច​ដេក​ជាមួយ​មិត្តស្រី​របស់​បុរស​ជា​សង្សារ​ម្នាក់​នោះ​រយៈពេល​មួយ​ម៉ោង​សម្រាប់​ពេល​រាត្រី​បានដែរ​ឬក៏​អត់​ដើម្បី​ជា​ថ្នូរ​នឹង​សាច់ប្រាក់ ១ ម៉ឺន​ដុល្លារ​។ បុរស​ជា​សង្សារ​គិតថា​វា​ជាការ​លេងសើច​ដូច្នេះ​គាត់​ក៏បាន​បដិសេធ​លុយ​នោះ​។ 

​    ​ប៉ុន្តែ​អ្នកលេង​ល្បែង​ពញ្ញាក់​អារម្មណ៍​ម្នាក់​នោះបាន​សួរ​មិត្ត​ប្រុស​ម្នាក់​នោះ​ម្តងទៀត និង​បន្ថែម​សាច់ប្រាក​រហូតដល់​គ្រប់​ចំនួន ១១.០០០ ដុល្លារ​ដោយ​គ្រាន់តែ​អនុញ្ញាតឱ្យ​មិត្តស្រី​របស់គាត់​ដេក​ជាមួយ​គាត់​តែមួយ​ម៉ោង​ប៉ុណ្ណោះ​។ 
​    ​
​    ​មិត្តស្រី​មានការ​តក់​ស្ល​ត់​យ៉ាងខ្លាំង​នៅពេល​មិត្ត​ប្រុស​ខ្លួន​ទទួល​យកលុយ​នោះ រួច​បាន​បញ្ចុះបញ្ចូល​នាង​ឱ្យទៅ​ជាមួយ​បុរស​មិន​ស្គាល់គ្នា​រូបនោះ​ថែមទៀត​៕ 

 

adverise with khmeread
ប្រភព៖ JoeySalads

មតិយោបល់