adverise with khmeread 509211588

ក្រោយ​មានការ​តវ៉ា Liverpool បន្ថយថ្លៃ​សំបុត្រ​ពី ៧៧ យ៉ូ​រ៉ូម​ក​ត្រឹម ៩ យ៉ូ​រូ​វិញ​

​    ​ក្រោយ​មានការ​តវ៉ា​ក្នុងជំនួប​ប្រកួត​ជាមួយ Sunderland ឥឡូវ Liverpool បាន​សុំទោស និង​បានប្រកាសថា​នឹង​បញ្ចុះតម្លៃ​សំបុត្រ​សម្រាប់​រយៈពេល​ពី​រ​ឆ្នាំ​បន្ទាប់ ក្រោយ​អ្នកគាំទ្រ​ជាច្រើន​បាន​ដើរ​ចេញពី​កន្លែង​អង្គុយ​ទស្សនា​។​

​    ​ក្រុម​អ្នកគាំទ្រ​មួយចំនួនធំ​របស់​ក្រុម​ហង្ស​ក្រហម Liverpool បាន​ចាក​ចេញពី​កន្លែង​អង្គុយ​នៅ​នាទី​ទី​៧៧ ខណៈ​ក្រុម​របស់​ពួកគេ​កំពុង​ប្រឈមមុខ​នឹង​ក្រុម​ឆ្មា​ខ្មៅ Sunderland ដើម្បី​តវ៉ា​នឹង​ឡើងថ្លៃ​សំបុត្រ​ចូល​ទស្សនា​។​

​    ​ក្រុមហ៊ុន Fenway Sports Group គឺជា​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​តម្លៃ​សំបុត្រ​របស់​ហង្ស​ក្រហម បានធ្វើការ​សុំទោស​ទៅ​អ្នកគាំទ្រ និង​បញ្ចុះតម្លៃ​សំបុត្រ​ត្រឹមតែ ៩​យ៉ូ​រ៉ូ​តែប៉ុណ្ណោះ​សម្រាប់​កន្លែង​អង្គុយ ១​ម៉ឺន​កន្លែង​នៅ​រដូវ​កាល​នេះ​។​

​    ​បន្ថែម​ពីលើ​នោះ ប្រភេទ​នៃ​ការប្រកួត​ក៏ត្រូវ​បាន​លុបចោល​ដែរ មានន័យថា​អ្នកគាំទ្រ​នឹង​បង់ថ្លៃ​សំបុត្រ​សម្រាប់​ការប្រកួត​ស្មើៗ​គ្នា​ដូច​សព្វដង មិន​ខ្វល់​ថា​តើ​ក្រុម​របស់ខ្លួន​នឹងត្រូវ​ប៉ះ​គូប្រជែង​មួយណា​ឡើយ​។​

​    ​ក្លឹប​មួយ​នេះ​ត្រូវបាន​រិះគន់​យ៉ាងខ្លាំង​ដោយ​អ្នកគាំទ្រ ដោយសារ​លក់​ថ្លៃ​សំបុត្រ​ក្នុងតម្លៃ ៧៧​យ៉ូ​រ៉ូ សម្រាប់​ការប្រកួត​សំខាន់​ដែល​នឹង​មកដល់​ឆាប់ៗ​ខាងមុខ​៕

adverise with khmeread
ប្រភព៖ metro

មតិយោបល់