adverise with khmeread 2

ឃាត់​បុរស​២​នាក់​លក់​ថ្នាំញៀន​ក្នុង​ទីតាំង​លេង​ហ្គេម​បាញ់​ត្រី​

    ភ្នំពេញ ៖ បុរស​២​នាក់​ពាកព័ន្ធ​គ្រឿងញៀន​៣៨​កញ្ចប់ ព្រមទាំង​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​១​ត្រូវបាន​កម្លាំង​បូលិស​ព្រហ្មទណ្ឌ ខណ្ឌឫស្សីកែវ សហការ និង​ប៉ូលិស​ប៉ុស្ដិ៍​ស្វាយប៉ាក បង្ក្រាប​នៅវេលា​ម៉ោង​៤ រសៀល​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ក្រុម​៧ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។​

  ប៉ូលិស​និយាយថា​ជនសង្ស័យ​១ -​ឈ្មោះ ទីវ ថា​ន់​យឿ​ង អាយុ​១៨​ឆ្នាំ មាន​មុខរបរ​ជាងភ្លើង​ស្នាក់នៅ ចំណុចកើតហេតុ​ខាងលើ និង​២-​ឈ្មោះ គុជ សុជាតិ អាយុ​២៥​ឆ្នាំ មាន​មុខរបរ​ជាងកាត់សក់ ស្នាក់នៅ​ភូមិក​ន្ត្រុ​ង សង្កាត់​ពន្ធ​សាំង ខណ្ឌ​ព្រែក​ព្នៅ ។

    ប៉ូលិស​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួលបាន​បទបញ្ជា​ស្រាវជ្រាវ ពី​សំណាក់​លោក ទៀង ច័ន្ទ​សារ អធិការនគរបាល​ខ​ណ្ឌ​ឫស្សីកែវ កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ បាន​ស៊ើបអង្កេត​រហូត​ឈានដល់​ការ បង្ក្រាប​ជាក់ស្ដែង នា​រសៀល​នេះ​តែម្តង ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន​២​នាក់ នៅក្នុង​ផ្ទះ​បើក​ល្បែង​ហ្គេម​បាញ់​ត្រី និង​ដកហូត គ្រឿងញៀន ជា​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៣៨​កញ្ចប់ ដែល​ជន​ត្រូវ​ជាប់​សង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​នៅក្នុង​ផ្ទះ​ហ្គេម​បាញ់​ត្រី​។​

   បច្ចុប្បន្ន ជន​ត្រូវ​ជាប់​សង្ស័យ​ទាំង​២​នាក់​ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន និង​សាកសួរ​បន្ថែម​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌឫស្សីកែវ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​

   គួរ​បញ្ជាក់ថា​ជាទូទៅ​នៅ​ទីតាំង​លេង​ហ្គ​ម​ទាំងអស់​ជា​ជម្រក​ក្រុម​ជនល្មើស​លួច ឆក់ ប្លន់ លក់​គ្រឿងញៀន​លាក់ខ្លួន​និង​ធ្វើ​សកម្មភាព​៕​

adverise with khmeread

មតិយោបល់