២ ក្បាច់ជួយបំបាត់ឈឺសរសៃមួយចំហៀងជើងយ៉ាងងាយបំផុត!!!

មនុស្សភាគច្រើន តែងជួបប្រទះបញ្ហាឈឺជើងមួយចំហៀង ពិបាកទ្រាំបំផុត ដែលអាការៈឈឺនេះ គឺចាប់ផ្តើមពីត្រគាករហូតដល់បាតជើង និងជួនកាលស្ពឹកពិបាកធ្វើចលនាបំផុត។ វាកើតឡើងដោយសារតែអង្គុយ ឈរ ឬ គេងមួយចំហៀងហូរពេក។

ការឈឺបែបនេះគេហៅថា ឈឺសរសៃ Sciatica ហើយវាអាចបំបាត់បានតាមរយៈការធ្វើលំហាត់ប្រាណ ២ ក្បាច់ដូចខាងក្រោមនេះ ៖

១. សណ្តូកជើងឈឺឱ្យត្រង់
ដេកសណ្តូកជើងឈឺឱ្យត្រង់ ហើយលើកជើងដែលមិនឈឺឡើងលើ (ដូចក្នុងរូបភាព) ដើម្បីជួយបំបាត់ការរលាក និង សន្ធូរបន្ថយសាច់ដុំត្រង់តំបន់សរសៃ Sciatica ជាហេតុជួយបំបាត់ការឈឺចាប់។ អនុវត្តឱ្យបាន ៣០ វិនាទី ហើយដកដង្ហើមវែងៗ។ អនុវត្តបែបនេះរាល់ ២ នាទីម្តង និងអនុវត្តប្រហែល ១៥ នាទីគឺសមល្មម។

២. ចាប់ទាញជើងឈឺឡើងលើ
ដេកត្រង់ខ្លួន ហើយចាប់ទាញជើងដែលឈឺឡើងលើត្រឹមគន្លាក់អាចម៍ ហើយជើងដែលមិនឈឺ គងពីលើជើងឈឺ (មើលតាមរូបភាព)។ វិធីនេះគឺអនុវត្ត ៣០ វិនាទីដូចវិធីទី ១ ដែរ៕

adverise with khmeread