ស្ត្រីគ្រប់រូបគួរដឹងល្បិចក្នុងការប្រើថ្នាំ Aspirin ទាំង ៩ ក្បាច់នេះ!!!

ថ្នាំ Aspirin គឺជាថ្នាំដែលគេនិយមប្រើច្រើនជាងគេលើលោកនេះ។ អ្នកមានបញ្ហាសរសៃឈាមបេះដូងជាច្រើនអាចដោះស្រាយបានដោយសារតែថ្នាំនេះ។ ប៉ុន្ដែអ្នកមានដឹងទេថាថ្នាំ Aspirin អាចប្រើសម្រាប់គោលបំណងផ្សេងទៀតបាន?

ឥឡូវនេះអ្នកនឹងដឹងអំពីអត្ថប្រយោជន៍នៃថ្នាំ Aspirin ប្រើក្នុងគោលបំណងផ្សេងទៀតដែលអ្នកមិនទាន់បានដឹងនៅឡើយ។

១. សត្វល្អិតទិច ឬខាំ ៖ រំលាយថ្នាំ Aspirin ជាមួយនឹងទឹកដាក់ក្នុងស្លាបព្រាបាយ រួចលាបលើកន្លែងមានបញ្ហា។

២. ជួយឱ្យក្លៀកស ៖ បំបែកថ្នាំ Aspirin ចំនួន ២ គ្រាប់ដាក់ក្នុងកូនចានជាមួយនឹងទឹកក្ដៅឧណ្ហៗកន្លះកែវ រួចលាបលើក្លៀកទុកចោលមួយម៉ោងសឹមលាងនឹងទឹកចេញ។

៣. កម្ចាត់អង្គែ ៖ បំបែកឱ្យម៉ត់លាយជាមួយនឹងសាប៊ូ ក្រឡុកប្រើកក់សក់ដូចធម្មតា (ពេលកក់ចៀសវាងចូលភ្នែក)។

៤. កម្ចាត់មុន ៖ បំបែកថ្នាំ Aspirin ចំនួន ១ គ្រាប់លាយជាមួយនឹងទឹកឱ្យសព្វចូលគ្នា រួចលាបលើមុន ទុកចោលមួយយប់ និងលាងមុខនៅពេលព្រឹក។

៥. កម្ចាត់ស្នាមប្រឡាក់លើសម្លៀកបំពាក់ ៖ បំបែកថ្នាំ ២ គ្រាប់លាយជាមួយនឹងទឹកក្ដៅឧណ្ហៗកន្លះកែវ លាបលើស្នាមប្រឡាក់ទុកចោលមួយយប់ មុនពេលដាក់បោកគួក។

៦. ព្យាបាលជើងក្រិន ៖ បំបែកថ្នាំ ៧ គ្រាប់លាយជាមួយនឹងទឹកក្រូចឆ្មាកន្លះស្លាបព្រាកាហ្វេ និងទឹកខ្លះៗ។ លាបលើកន្លែងមានបញ្ហារួចយកថង់មករុំ រយៈពេល ១០ នាទី។

៨. ចង់បានស្បែកមុខទន់ល្មើយ និងល្អឥតខ្ចោះ បំបែកថ្នាំ ៥ គ្រាប់ជាមួយនឹងយ៉ាអួ លាបលើមុខទុកចោល ២០ នាទីសឹមលាងមុខចេញ។

៩. ធ្វើឱ្យសក់ភ្លឺរលោងនិងដុះច្រើន ៖ លាយថ្នាំ Aspirin ចំនួន ៨ គ្រាប់ជាមួយនឹងទឹកក្ដៅឧណ្ហៗ ១ កែវ។ រួចយកមកលាបសក់ទុកចោល ៥០ នាទីសឹមលាងសក់ចេញ៕

adverise with khmeread