លោកប៊ីល ហ្គេត លក់ភាគហ៊ុនចំនួន ៦៤ លានសន្លឹកហ៊ុន ដើម្បីយកលុយបរិច្ចាគទៅអង្គការសប្បុរសធម៌

យោងតាមកាសែត BBC លោក ប៊ីល ហ្គេត បានបរិច្ចាគប្រាក់គិតជាភាគហ៊ុនចំនួន ៤,៦ ពាន់លានដុល្លារដល់អង្គការសប្បុរសធម៌ក្នុងការបរិច្ចាគដ៏ធំបំផុតចាប់តាំងពីឆ្នាំ ២០០០។

លោកហ្គេត នៅតែជាអ្នកមានបំផុតនៅលើពិភពលោក ទោះបីជាគាត់បានបរិច្ចាគភាគហ៊ុនចំនួន ៦៤ លានហ៊ុន នៅក្នុងក្រុមហ៊ុន Microsoft ក៏ដោយ។

ភាគហ៊ុននេះស្មើនឹង ៥ ភាគរយនៃទ្រព្យសម្បត្តិសរុបរបស់គាត់ ដែលបច្ចុប្បន្នគេប៉ាន់ប្រមាណថាមានចំនួន ៨៩,៩ ពាន់លានដុល្លារ។

ចាប់តាំងពីឆ្នាំ ១៩៩៤ មកលោក ហ្គេត អាយុ ៦១ ឆ្នាំនិងភរិយារបស់គាត់ លោកស្រី មេលីនដា បានបរិច្ចាគប្រាក់ចំនួន ៣៥ ពាន់លានដុល្លារជាសាច់ប្រាក់និងភាគហ៊ុនដើម្បីបុព្វហេតុសប្បុរសធម៌នានា។

ការបរិច្ចាគនេះត្រូវបានធ្វើឡើងនៅក្នុងខែមិថុនា ប៉ុន្តែបានប្រកាសជាសាធារណៈកាលពីថ្ងៃចន្ទទី១៤សីហាបន្ទាប់ពីឯកសារមួយបានដាក់ទៅគណៈកម្មការមូលបត្រអាមេរិក។

ភាគហ៊ុនរបស់លោកហ្គេតនៅក្នុងក្រុមហ៊ុន Microsoft ឥឡូវនេះមានត្រឹមតែ ១,៣ ភាគរយប៉ុណ្ណោះ។ ពីមុនមក លោកហ្គេតបានបរិច្ចាគ ១៦ ពាន់លានដុល្លារជាភាគហ៊ុនរបស់ Microsoft ក្នុងឆ្នាំ ១៩៩៩ និង ៥,១ ពាន់លានដុល្លារក្នុងឆ្នាំ ២០០០៕ 
 

adverise with khmeread