adverise with khmeread 2

ឃាត់​ជនល្មើស​ម្នាក់​វាយ​មន្ត្រីប៉ូលិស​ម្នាក់​ប្លន់​យក​ម៉ូតូ​មិនបាន​សម្រេច​

    កណ្តាល ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​ពាក់ព័ន្ធ​ករណី​ប្លន់​កាលពី​ថ្ងែ​ទី ១០​កុ​ន្ភ​:​ឆ្នាំ​២០១៦ វេលា​ម៉ោង​២​និង​២៧​នាទី​រសៀល នៅ​ចំណុច ផ្លូវជាតិ​លេខ​២ មុខផ្ទះ​លក់​ទូរស​ព្ឌ័​យីហោ ឆាយ​គីម ភូមិ​-​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ណាត អង្គា​ឬ​ទ្ធិ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ មុខរបរ​នគរបាល​ជាតិ​។​

    ចំណែ​ក​ជនល្មើស​០២​នាក់​គឺ​១.​ឈ្មោះ ខាន់ ចាន់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ស្នាក់នៅ​ផ្ទះជួល ភូមិ​ដើម​មៀន​១ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាលទីលំនៅ​អចិន្ត្រៃយ៍ ភូមិ​ស្លា​ខាងកើត ឃុំ​ស្លា ស្រុក​សំរោង ខេត្តតាកែវ​(​ឃាត់ខ្លួន​)​និង​២.​ឈ្មោះ ស ពៅ ហៅ​វែង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ភូមិ​ទួល​រការ សង្កាត់ចាក់អង្រែ​ក្រោម រាជធានី​ភ្នំពេញ ទីលំនៅ​អចិន្ត្រៃយ៍ ភូមិ​ស្លា​ខាងកើត ឃុំ​សំរោង ស្រុក​សំរោង ខេត្តតាកែវ​(​គេចខ្លួន​)​។​

    ប៉ូលិស​បន្តថា វត្ថុតាង​ចាប់យក​មាន​បំនែក​មួក​ការពារ​សុវត្ថិភាព​ពណ៌​ខ្មៅ​មួយចំនួន​,​ម៉ូតូ​០១​គ្រឿង​ម៉ាក​VIVA​ពណ៌​ខ្មៅ​ពាក់​ផ្លាក​ភ្នំពេញ 1AO-9919និង​ទូរស័ព្ទ​០១​គ្រឿង​ម៉ាក​Newphone​ពណ៌​ស​។​

       តាម​ការបំភ្លឺ​របស់​សាក្សី​ផ្ទះ​លក់​ទូរ​ស៍ព្ទ​យឺ​ហោ ហេង​សម្បត្តិ បាន​ឲ្យ​ដឹងថា​: មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​តាមផ្លូវ​ជិត​កន្លែងកើតហេតុ ក៏​មានការ​ប៉ះពារ​ចរាចរណ៍បន្តិចបន្តួច​ជាមួយ​ជនល្មើសៗ​ក៏បាន​សុំទោស​ជនរងគ្រោះ​ដែរ​។ តែ​ជនរងគ្រោះ​ហាក់​មិន​ចាប់​អា​រម្មហ៍ ព្រោះ​ឃើញថា​ជនល្មើស​មាន​សភាព​ដូចជា​ស្រវឹង រួច​ក៏​បន្តដំណើរ​មក​អង្គុយនៅ​ហាង​លក់​ទូ​រស​ព្ឌ័​ឆាយ​គីម​។​

    ក្នុងពេលនោះ​ដែល​ជនល្មើស​បាន​តេ​ទូរស័ព្ទ​ទៅ​គ្នា​វា​ថា ហែង​មក​ឲ្យ​លឿន​ធ្វើ​ម៉ិច​៣​នាទី​ឲ្យ​មកដល់​។ ពិត​ដូច​ការហៅ​របស់​ពួកវា ប្រហែលជា​៤​ទៅ​៥​នាទី  គ្នា​វា​ម្នាក់ទៀត​ក៏​មកដល់ រួចជិះ​ម៉ូតូ​ពី​ហាង​ហេង​សម្បត្តិ មក​ឈប់​នៅ​ពីមុខ​ហាង​ចំណុចកើតហេតុ​(​ពី​កន្លែង​១​ទៅ​កន្លែង​២​ចំងាយ​ប្រហែល​៣០​ម៉ែត្រ​ពីគ្នា​) យក​មួកសុវត្ថិភាព​ម​ក​វាយ​ក្បាល​ជនរ​គ្រោះ​បណ្តាល​ឲ្យ​បែកមួក​អស់ និង​ក្បាល​ជនរងគ្រោះ​ក៏​បែកចេញ​ឈាម​ដែរ​។​

    បន្ទាប់មក​ជនល្មើស​បាន​ឡើង​ជិះ​ម៉ូតូ​គេច​ខ្លួ​ច​បាត់​រហូតដល់​ថ្ងៃទី​១១​កុម្ភ​:២០១៦ ដោយមាន​រូបភាព​តាម​កា​ម៉េ​រ៉ា​សុ​វត្តិភាព ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ដើម​មៀន​ក៏បាន​ស្រាវជ្រាវ​រកឃើញជនល្មើស​ទីមួយ​រួច​ហៅ​មក​សួរនាំ​នៅ​អធិការដ្ឋាន ក្រោយពី​ពេល​សួរនាំ​ជនល្មើស​បាន​សារភាពថា ខ្លួន​ពិតជា​បាន​វាយ​ទៅលើ​ជនរងគ្រោះ​ពិតប្រាកដ​មែន​៕​

adverise with khmeread

មតិយោបល់