ភ្នំពេញ ៖ ចម្រុះខណ្ឌច្បារអំពៅបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យអាវុធជាតិផ្ទុះត្រង់ចំណុចមុខសាលាចិនហួរម៉េង ផ្លូវ៣៦៩ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ឃាត់ខ្លួនមនុស្យបាន២នាក់ ជាមួយថ្នាំញៀន៨កញ្ចប់កាលពិវេលាម៉ោង៧កន្លះយប់ថ្ងៃទី១១កុម្ភ:ឆ្នាំ២០១៦។
ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះស៊ឹម សុផានិត ភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ២៤២ផ្លូវ៥១៨ភូមិទួលគោកសង្កាត់ទួលសង្កែខណ្ធឬស្សីកែវ រាជធានីភ្នំពេញនិង២-ឈ្មោះជា ប្រាជ្ញា ហៅ ញ៉ា ភេទប្រុសអាយុ៣៤ឆ្នាំជនជាតិខ្មែរមុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលភូមិទួលគោកសង្កាត់ទួលសង្កែខណ្ធឬស្សីកែវ រាជធានីភ្នំពេញដកហូតបានថ្នាំ៨កញ្ចប់ថង់តូច។
បច្ចុប្បន្នបញ្ជូនទៅខណ្ឌចាត់ការបន្តតាមច្បាប់ ៕
