សមត្ថកិច្ចចម្រុះឃាត់ជនជាតិយួន១២នាក់មកស្នាក់នៅ និងធ្វើការខុសច្បាប់

ភ្នំពេញ ៖ ប៉ូលិស ការិយាល័យគ្រប់ គ្រងជនបរទេសរាជធានីភ្នំពេញ សហការជាមួយ ប៉ូលិសនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវីធី នៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អាជ្ញាធរមូលដ្ឋានខណ្ឌដូនពេញ ដោយមានការចូលរួមពីលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការរងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងបានចុះត្រួតពិនិត្យជនបររទេស ដែលលួចឆ្លងដែន និងកំពុងលួចស្នាក់នៅ គ្មានលិខិតឆ្លងដែន និងធ្វើការងារគ្មានឯកសារត្រឹមត្រូវ នៅទីតាំងផ្ទះជួលគ្មានលេខ ផ្លូវលេខ៤៧ សិ្ថតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប៉ូលិសនិយាយថា ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនៅព្រឹក ថ្ងៃទី១៦ សីហា ២០១៧នេះ ប៉ូលិសបានពិនិត្យឃើញជនបរទេស ជនជាតិយួនចំនួន១២ នាក់ (ស្រី០២នាក់) បានលួចស្នាក់នៅ និងរកស៊ីដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងឯកសារត្រឹមត្រូវ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តតាមនីតិវិធី៕

adverise with khmeread