ស្គាល់អត្តសញ្ញាណចោរនិងជនរងគ្រោះជនជាតិចិន

ភ្នំពេញ ៖ មានករណីវាយយកសម្ភារៈជនជាតិចិនកើត ឡើងនៅចំណុចលើ ផ្លូវ បេតុង ស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោម ចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនៅថ្ងៃទី១៥ សីហា ២០១៧ វេលាម៉ោង១២ និង២០នាទីអាធ្រាត្រ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនម្នាក់ និង២នាក់កំពុងគេចខ្លួន។

ប៉ូលិសនិយាយថា ជនសង្ស័យមានគ្នា០៣នាក់៖ ១.ឈ្មោះ សុខ សំណាង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន), ចំណែកបក្ខពួក ០២នាក់ទៀតគេចខ្លួន។

ចំណែកជនរងគ្រោះឈ្មោះ ហុង ស៊ឺហាន់ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន កាន់ លិខិតឆ្លងដែនលេខ E-7 8000899 មុខរបរជាង លាយថ្នាំ នៅក្នុងសិប្បកម្ម ស្នាក់នៅក្នុងសិប្ប កម្មលាយថ្នាំស៊ិនហេង ភូមិ គោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ របួសក្បាល០៣កន្លែង។

ប៉ូលិសបន្តថា មុនពេលកើតហេតុជនរងគ្រោះបានដើរចេញពីកន្លែងផឹកស៊ីនៅក្បែរចំណុចកើត ហេតុខាងលើ បានប្រហែល១០០ម៉ែត្រ ស្រាប់តែមានជនសង្ស័យមានគ្នា០៣នាក់ ជិះម៉ូតូកង់បីប្រើហ្កាស ប្រដាប់ដោយ ដែកទីបជ្រុងចុះមកវ៉ៃដណ្ដើមយក ទូរស័ព្ទដៃ និងកាបូបលុយរបស់ ជនរងគ្រោះជាប់នឹងខ្លួន។

នៅពេលនោះដែរ មានយោធានៅយាមច្រកទ្វារបន្ទាយភេរវកម្ម ឃើញក៏រត់ទៅជួយហើយ ឃាត់ខ្លួន បានជនសង្ស័យម្នាក់ខាងលើ ប្រគល់ឱ្យសមត្ថកិច្ច ចំណែកបក្ខ ពួក០២នាក់ទៀតគេចខ្លួនបាត់។ ករណីនេះ សមត្ថកិច្ចកំពុងកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕

adverise with khmeread